ប៉ៃលិន ៖ យុវជនវ័យក្មេងម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ការិយាល័យតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ដឹកមកកាន់មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនភ្លាមៗដោយមិនគិតប្រាក់។ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦ (ម៉ោង០៨និង៥៥នាទីយប់ )រថយន្តសង្គ្រោះបន្ទាន់ ការិយាល័យតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ក្រោមជំនួយឧបត្ថម្ភថវិកា ពីសំណាក់លោកជំទាវ បាន ស្រីមុំអ៊ី ឈាន អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិនបានចេញទៅដឹកយុវជនវ័យក្មេងម្នាក់មិនស្គាល់ឈ្មោះដោយគ្រោះថ្នាក់ចរាចរណ៍នៅចំនុចផ្លូវជាតិលេខ៥៩ មុខភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ.ខេត្តប៉ៃលិន មកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។
ដោយមិនគិតប្រាក់និងដោយយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមការងារស្ម័គ្រចិត្តរបស់លោកជំទាវបាន ស្រីមុំអ៊ី ឈាន អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ។ តាមប្រសាសន៍ណែនាំរបស់លោកជំទាវបាន ស្រីមុំអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខយើងទាំងអស់គ្នា៕