ភ្នំពេញ ៖ ឯកឧត្តម លី ណារុន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌ ទួលគោក តំណាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ ភូមិ ៤២៩នាក់ មន្ត្រីចូលនិវត្តន៍ ចំនួន ៦០ នាក់ និងសមាជិក ក្រុមប្រឹក្សា ខណ្ឌ សង្កាត់ និងមន្ត្រី ថ្នាក់ដឹកនាំ ចំនួន ១៤០នាក់ ព្រមទាំងប្រជាការពារ ៥០នាក់ ក្នុងឱកាស បុណ្យ ចូលឆ្នាំខ្មែរ នាព្រឹកថ្ងៃទី០៨ខែមេសាឆ្នាំ២០១៦ នៅសាលាខណ្ឌទួលគោក។
នាឱកាសនោះ ឯកឧត្តម លី ណារុន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌ ទួលគោក តំណាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានសំណេះសំណាល ទៅកាន់អ្នកចូលរួមប្រកបដោយភាពរីករាយ លើសពីគារសំណេះសំណាល ឯកឧត្តមក៏បានឧបត្ថម្ភ ដល់អ្នកចូលរួម ដោយម្នាក់ៗ បានទទួល នូវ គ្រឿងឧបភោគបរិភោគ មួយកញ្ចប់ និងថវិកា ២០០០០រៀល ។ ហើយឯកឧត្តមប្រធានក្រុមការងារ ក៏បាន សូមថ្លែង អំណរគុណ ដល់ ក្រុមការងារថ្នាក់ជាតិ និងសាកលវិទ្យាល័យ ស៊ីតិកដែលបាន ចូលរួមសហការរៀបចំនូវកម្មវិធីនេះឡើង៕