ឯក​ឧត្ត​ម យក់ ប៊ុណ្ណា​បានរៀបចំ ពិធី​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន នៅ ឃុំ​ព្រែក​ខ្សាយ​« ក​»

11-April-2016 | ដោយ មែន កំសត់


​ព្រៃវែង ៖  នៅ​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៦​បានរៀបចំ ពិធី​សំណេះសំណាល​ជាមួយ​និវត្តជន​ឃុំ​ព្រែក​ខ្សាយ​' ក​'​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវៃង​ក្រោម​អធិបតីភាព ឯក​ឧត្ត​ម យក់ ប៊ុណ្ណា រ​ដ្ធ​លេខាធិកា​ក្រសួង​មុខងារសាធារណៈ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ ឃុំ​ព្រែក​ខ្សាយ​' ក​'​។​


​ពិធី​សំណេះសំណាល​នេះ​មានការ​ចូលរួម​ពី លោក​ញ៉ែម​.​សុខ​ជា ប្រធាន​មន្ទីរ​ក្រសួង​មុខងារសាធារណៈ​ ខេត្ត​ព្រៃវៃង លោក វង​. ណុល ក្រុមប្រឹក្សា​ស្រុក លោ​កម​ឃុំ មេភូមិ ព្រមទាំង​មន្ត្រី​និវត្តន៍​ជន​ច្រើន​នាក់​ផងដែរ​។​

​នាឱកាស​នោះ​ឯក​ឧ​ត្ត​ម យក់ ប៊ុណ្ណា រ​ដ្ធ​លេខាធិកា​ក្រសួង​មុខងារសាធារណៈ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ ឃុំ​ព្រែក​ខ្សាយ​' ក បាន​សំណេះសំណាល​ទៅកាន់​បងប្អូន​ពូ​មីង ដែល​បាន​ចូលនិវត្តន៍  ព្រមទាំង​បាន ជូនពរ ដល់ បងប្អូន​អោយមាន​សុខភាព​ល្អ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ  លើសពី​ការ​សំណេះសំណាល  ឯក​ឩ​ត្ត​ម​បាន​លើកទឹកចិត្ត​ក៏បាន​ឧបត្ថម្ភ បងប្អូន​ចូលនិវត្តន៍​មាន​៥៤​នាក់​ក្នុង​១​នាក់ៗ​ទទួលបាន​ក្រ​ម៉ា​១​ថវិកា​៤០០០០​រៀល ក្រុមប្រឹក្សាឃុំ មេភូមិ​ស្មៀនឃុំ និង យុវជន​ទទួលបាន​ក្រ​ម៉ា​១​ថវិកា​៤០០០០​រៀល​ផងដែរ ចំណាយ​ដល់​ង្ន​ក​រៀបចំ​កម្មវិធី​ចំនួន​ថវិកា​១៦០ ០០០​រៀល​សរុប​ទាំងអស់​២៧២ ៥០០០​រៀល​ទៀតផង​៕

ចំនួនអ្នកទស្សនា

    20487977

  • ថ្ងៃនេះ8261
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23641
  • ខែនេះ45521
  • ឆ្នាំនេះ45521
  • សរុប20487977