ឯកឧត្តម អ៊ី ឈាន នាំយកអំណោយ ចែក ជូន វរៈនគរបាលការពារព្រំដែនជួរមុខកម្ពុជា ថៃ

11-April-2016 | ដោយ មែន កំសត់

 




​ប៉ៃលិន​៖ កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២១​ចំនួន​២៩០​នាក់ ទទួលបាន​អំណោយ​សម្ភារៈ និង​ថវិកា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន អ្នកតំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ប៉ៃលិន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។​

​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អមដំណើរ​ដោយ​ប្រតិភូ និង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅ​ផ្តល់ជូន​បងប្អូន​កងក​ម្លាំ​ង​នគរបាល​កងវរៈសេនាតូច ការពារ​ព្រំដែន​គោក​លេខ​៨២១ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ស្ថិតនៅ​ទីបញ្ជាការ​កងវរៈសេនាតូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចំណុច​អូរ​អែម ក្នុង​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ក្នុងឱកាស​នោះ​លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក ពី​ឯកឧត្តម អ៊ី ឈាន ជាពិសេស​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជូន​ចំពោះ​បងប្អូន​កងកម្លាំង​នគរបាល​យើង​ទាំងអស់ ដែល​កន្លងមក​សម្តេច​តែងតែ​គិតគូរ ពី​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​យើង​ជាប់​ជាប្រចាំ​។​

​លោកជំទាវបន្តថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​យើង​នេះ​សូម​ឲ្យ​កងកម្លាំង​យើង​ទាំងអស់​មាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ បំពេញភារកិច្ច ការពារ​បូរ​ណៈ​ទឹកដី ការពារ​សន្តិសុខ​សណ្តាប់​ធា្ន​ប់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខក្សេមក្សាន្ត ទន្ទឹម​និង​នេះ​កងកម្លាំង​យើង​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​របស់ខ្លួន ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ជំហរ​មុតមាំ ដើម្បី​ពង្រឹង​កិច្ចការពារ​បូរណៈភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ជៀសវាង​ការឈ្លានពាន​ពី​ប្រទេសជិតខាង ជាពិសេស​កងកម្លាំង​ការពារ​ព្រំដែន​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ថែមទៀត ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់​ធា្ន​ប់ នៅតាម​បណ្តោយ​ព្រំដែន​បានល្អ ធ្វើយ៉ាងណា​ឲ្យ​ព្រំដែន​មាន​សុខសន្តិភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​វិស័យ ។​

​ក្នុងឱកាស​នោះដែរ​លោកជំទាវ បាន​កោតសរសើរ​ចំពោះ​ស្នងការ​នគរបាល​ខេត្ត ដែល​បានរៀបចំ និង​កែលម្អ​អង្គភាព មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ ហើយ​លោកស្រី​ក៏​សូម​អំពាវនាវ​ផងដែរ សូម​កងកម្លាំង​នគរបាល​យើង ត្រូវមាន​សាមគ្គី​ភាពរឹងមាំ រក្សា​សេចក្តីថ្លៃថ្នូរ គោរព​តួនាទី​ភារកិច្ច បម្រើ និង​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ដើម្បី​ជា​ទំនុកចិត្ត និង​ជាទីគោរព​ស្រលាញ់ ពី​ប្រជាពលរដ្ឋ​យើង ។​

​អំណោយ​ដែល​បានផ្តល់​ជូន​នាពេលនេះ រួមមាន​៖ អង្ករ​១​តោន ត្រីងៀត​៣០​គីឡូ​, សាច់ក្រក​៣០​គីឡូ​, ទឹករ​បរិ​សុ​ទ្ឌ​វី​តា​ល់​១០០​កេស​, ទឹកក្រូច​កំប៉ុង ៤០​កេស​, ស្រា​បៀ​៤០​កេស និង​ថវិកា ចំនួន ៤,០០០,០០០ រៀល ដើម្បី​តំកល់ទុក​ក្នុង​អង្គភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។ ចំពោះ​កងកម្លាំង​ចំនួន ២៩០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន មី ១​កេស ត្រីខ ១​យួរ​ថវិកា ៥​ម៉ឺន​រៀល , ភ្ជាប់​ជាមួយ​នោះដែរ មានការ​ស្នើសុំ ពី​លោក​មេបញ្ជាការ នូវ​អណ្តូងទឹក​ចំនួន ៧​កន្លែង ធុង​ទឹក​ចំណុះ​២០០០​លីត្រ ចំនួន​៦ វិទ្យុទាក់ទង​៤៥​គ្រឿង លោកជំទាវ ក៏បាន​ដោះស្រាយ​ជូន​ភ្លាមៗ​តាម​ការស្នើសុំ ដើម្បី​ជួយ​សម្រួល​កង្វះខាត​ទឹក​ប្រើប្រាស់ និង​ទំនាក់ទំនង​ផងដែរ​៕​

ចំនួនអ្នកទស្សនា

    20488377

  • ថ្ងៃនេះ8661
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24041
  • ខែនេះ45921
  • ឆ្នាំនេះ45921
  • សរុប20488377