ឯកឧត្តម បណ្ឌិត រស់ វណ្ណា ចូលរួម ក្នុង​កម្មវិធី​វេទិការ​សាធារណៈ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​

25-April-2016 | ដោយ មែន កំសត់


​កណ្ដាល​៖ នៅ​ថ្ងៃទី​២៤​ខែមេសា ឆ្នាំ​២០១៦ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង ជា អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ស្រុ​អង្គស្នួល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​វេទិការ​សាធារណៈ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ពិធី​នោះ​មានការ​ចូលរួម​ពី ក្រុមការងារ​គណ​ពង្រឹង​ឃុំ​បែក​ចាន - គណ​បញ្ចា​ការឯកភាព​ស្រុក និង ការិយាល័យ​ជំវិញ​ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ  ព្រមទាំង​កងកម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​ជាច្រើន ប្រមាណ​៣០០​នាក់ ផងដែរ​។ ក្រោយពី​ស្ដាប់​របាយការណ៍​ស្វាគមន៍ របស់លោក​អភិបាលស្រុក អង្គស្នួល  រួចមក នាឱកាស​នោះ ឯកឧត្តម បណ្ឌិត រស់ វណ្ណា មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ ដោយបាន​លើកឡើង​ពី​អនុសាសន៍​៣​ចំណុច​របស់ សម្តេច តេ​ជោ គឺ​ធ្វើ​ឲ្យ​បាន ធ្វើ​ឲ្យ​លឿន និង តម្លាភាព និង ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ឲ្យ​លើក​ពី​បញ្ហា និង ចម្ងល់​ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​បាន​ដោះស្រាយ និង​ការងារ​ណា​ពុំ​អាច​ដោះស្រាយបាន​ក្រុមការងារ​និង​បន្ត​រាយការណ៍​ជូន​ប្រមុខ​រដ្ឋាភិបាល បន្ទាប់ពី​ការលើក​នូវ​សំណួរ​ក៏ដូចជា​បញ្ហា​ចោទ​មាន​ដូចខាងក្រោម ៖
- ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​ប្រុយ​ស្នើសុំ​ប្លង់​កម្មសិទ្ធិ ដែល​ជាប់​ជាមួយ​ក្រុម​ហ៊​ន​សាន់​វ៉ា ( ឯកឧត្តម បណ្ឌិត ស្នើ​ដល់​ការិយាល័យ សុរិយោដី​ភូមិបាល​ស្រុក​មេត្តាជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ )
- ភូមិ​ព្រៃ​បឹង​ស្នើសុំ ឯកឧត្តម ដោះស្រាយ​ប្លង់​កម្ម​សិទ្ធ​ដី​ដែលជា​ដី​សម្បទាន និង ស្នើសុំ​សាងសង់​បន្ទប់ទឹក​ថ្មី​១ សំរាប់​ប្រើប្រាស់​ក្នុង​រោង បុណ្យ ភូមិ​ព្រៃ​បឹង ( ដោយ​លោក​មេភូមិ​បាន​បកស្រាយ​ដី​នេះ​ជា​ដី​សម្បទាន​មិនអាច​ចេញ​ប្លង់​កម្មសិទ្ធិ​បានទេ ហើយ​ដី​នេះ​សំរាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ និង​ខ្វះ​លទ្ធភាព និង គ្រួសារ​ដែល​រស់​នៅលើ​នោះ​ចំនួន​១៨​គ្រួសារ​ដែលមាន​ស្រាប់​សូម​បន្ត​រស់នៅ​ជាធម្មតា មិនមាន​ការដេញចេញ​ពី​ដី​នោះទេ ) ( ចំណែក​មេភូមិ​ស្នើសុំ​បន្ទប់ទឹក សំរាប់​ប្រើប្រាស់​ក្នុង​រោងបុណ្យ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ឧបត្ថម្ភ​ចំនួន ២​បន្ទប់ទឹក​តែម្តង ដើម្បី​ងាយស្រួល​សំរាប់​ប្រើប្រាស់ )
-​លោក​មេភូមិ​ក​ម្ពោ​ត​ស្បូវ ស្នើសុំ​ដាក់លូ​តាម​បណ្តា​ផ្លូវ​ក្នុងភូមិ ប្រវែង 400 ម៉ែត្រ ( ក្រុមការងារ​ចុះ​ពិនិត្យ​និង សិក្សារ )
-​លោកយាយ ប៉ិច ឡា​ត់ បានលើកឡើង​ពី​សំណូមពរ​ដល់​ប្រជា​រដ្ឋ​សូមកុំ​ជឿ​លើ​អ្នកដើរ​តែ​ថា សូម​ជឿជាក់​លើ​អ្នកធ្វើ​ផង និង​សំណូមពរ​ដល់​លោកយាយ លោកតា សូម​ឈប់​ជឿ​ទៅ ដែលថា​ឲ្យ ១០​ដុល្លា​ក្នុង​ម្នាក់​ជា​រៀលរាល់​ខែ គឺជា​ការ​ភូ​តក​ហក់​សុទ្ធសាទ ។

-​ស្នើសុំ​ដាក់លូ​ចូល​ភូមិ​ត្រពាំង​ទ្រា ប្រវែង​១៥០​ម៉ែត្រ ( ក្រុមការងារ​ចុះ​ពិនិត្យ និង សិក្សា )
​ប្រជាពលរដ្ឋ​ភូមិ ក​ម្ពោ​ត​ស្បូវ ស្នើសុំ​លោក​មេឃុំ​ជួយ​សំរួល​ចរាចរណ៍ និង សណ្តាប់ធ្នាប់​លក់ដូរ នៅមុខ រោងចក្រ​តៃ​យ៉ាង និង តំណាង​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងអស់ សូម​ថ្លែងអំណរគុណ ដល់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ដែល​បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​ចូលឆ្នាំ​ដល់​ភូមិក​ម្ពោ​ត​ស្បូវ បាន​កំសាន្ត​សប្បាយ ។ ( ចំណែក​សណ្តាប់ធ្នាប់ ឯកឧត្តម បណ្ឌិត សូម​ឲ្យ​មូលដ្ឋាន​ឃុំ​ចុ​ញ​ពិនិត្យ ហើយ​ដោះស្រាយ​ជាបន្ទាន់ ជាពិសេស​នោះ​ត្រូវ​ពិនិត្យ​ជា​អចិ​ន្ត្រៃួយ៍​
- ភូមិ​រង​មនោ​រម្យ ស្នើសុំ​ស្តារ​ប្រឡាយ​ខាងមុខផ្ទះ​ប្រជាពលរដ្ឋ ( ក្រុមការងារ​ចុះ​ពិនិត្យ និង សិក្សា )
​ឯកឧត្តម បណ្ឌិត រស់ វណ្ណា​ក៏ បាន​គូសបញ្ចាក់ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ ហ៊ុន សែន បានគិត​គូ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការងារ​ប្រើប្រាស់​អគ្គស​នី ដោយ​ផ្តល់​តំលៃ​ត្រឹម ៦១០​រៀល​ក្នុង​១​គីឡូ សំរាប់​ក្មួយ​កម្មករ និង ប្រជាពលរដ្ឋ​ដែល​ប្រើ​ក្រោម ៥០​គីឡូ ក៏​តំលៃ​ត្រឹម ៦១០​រៀល ដូចគ្នា និង ក្រោយពេល​វា​រី​អគ្គស​នី​ដំណើរការ ពេលនោះ​ភ្លើង​រដ្ឋ និង មានប្រើ​ប្រាស់​ទូទាំងប្រទេស និង អាចមាន​តំលៃថោក​ជាង ៦១០​រៀល នៅ​ឆ្នាំ​2020 និង អ្វីដែល​មិនអាច​កាត់ថ្លៃ​បាន​នោះ​គឺ​សម្តេច តេ​ជោ ហ៊ុន សែន បានផ្តល់​ជា​សាច់ប្រាក់​ចូល​ខោ​ប៉ាវ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ប្រជា​ពល រដ្ឋ​ពុំបាន​ដឹងខ្លួន​នោះ​គឺ មានដូចជា​៖
- ម៉​តូ​ក្រោម​125cc មិនបាច់​ធ្វើ​ប័ណ្ណបើកបរ
- ការ​កាត់ឈ្មោះ​កម្ម​សិទ្ធ​យានយន្ត និង ពន្ធ​ប្រថាប់ត្រា​ត្រូវ បាន​លើកលែង​
 - ពន្ធ​ផ្លូវ​ម៉ូតូ​ប្រចាំឆ្នាំ​លុបចោល​
 - ផ្ទេរ​កម្ម​សិទ្ធ​ដីធ្លី​ពី ឪពុកម្តាយ​មក​កូន ក៌​មិនចាំបាច់​បងពន្ធ​ទៀត​ទេ​
-ផ្លូវជាតិ​លេខ​4 - ផ្លូវ​2004 និង ផ្លូវ វេ​ង​ស្រេង ក៏​មិនចាំបាច់​បង់​ទៀត​ដែរ និង សមិទ្ធផល​ថ្មី​មួយទៀត​និយាយ​ដោយឡែក សំរាប់​ឃុំ​ក្រាំង​ម្កាក់ យើង​គឺ ស្ពាន​ឆ្លងស្ទឹង​ព្រែក​ត្នោត ។

ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​បន្តទៀតថា រៀលរាល់​ថ្ងៃនេះ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច តេ​ជោ បានធ្វើ​ហើយ - កំពុង​ធ្វើ និង បន្តធ្វើ សំរាប់​ការដំឡើង​ប្រាក់បៀវត្ស​សំរាប់​ក្មួយៗ កម្មករ​-​កម្ម​ការ​នី - ដោយ​ឡើងជា​ជំហានៗ ដោយ​មិនមាន​ការសន្យា​ដូច​គណបក្ស​ដ៏​ទៃ​នោះទេ ។ ​ជា​កិច្ចបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​បកស្រាយ​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន -​នយោបាយ​ភូតកុហក និង នយោបាយ​ប្រជា​ពិ​ថុ​ដ្ឋ -​ដើម្បី​ពន្យល់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​បាន​យល់​កាន់តែច្បាស់​កុំ​ឲ្យ​ចាញ់បោក​នូវ​កា​រក​ហុក​របស់​គណ​ប​ក្យ​នយោបាយ​មួយចំនួន ដែល​តែងតែ​លាប​ពណ៌​បោក​ប្រជាពលរដ្ឋ​និង​បង្ខូច​រាជរដ្ឋាភិបាល​នោះ​៕

ចំនួនអ្នកទស្សនា

    20482847

  • ថ្ងៃនេះ3131
  • ម្សិលមិញ10901
  • សប្តាហ៍នេះ18511
  • ខែនេះ40391
  • ឆ្នាំនេះ40391
  • សរុប20482847