ពិធី ប្រកាស​ទទួលស្គាល់ សមាសភាព ប្រធាន អនុប្រធាន​ក្រុម​បក្ស ភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា​រ

25-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នា ព្រឹក​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៦ នៅ​គេហដ្ឋាន ​លោក ម៉ៅ ខេង ស្ថិតនៅ​ភូមិ​ទី​១ សង្កាត់​ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​មាន​រៀបចំ​ពិធី​សំណេះសំណាល និង​ប្រកាស​ទទួលស្គាល់ សមាសភាព ប្រធាន​អនុប្រធាន​ក្រុម​បក្ស ភូមិ​ទី​១ ចំនួន ២​អនុសាខា​បក្ស​ភូមិ ស្មើ នឹង ​៥០​ ប្រធាន ​ក្រុម​បក្ស ក្រោម​អធិបតីភាព ឯកឧត្តម ឡេង ប៊ុន​តេង ទីប្រឹក្សា​សម្តេច​ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ សង្កាត់ ​ជ្រោយចង្វារ ។​

កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម គណបក្ស​ខណ្ឌ ក្រុមការងារ ចុះជួយ​ខណ្ឌ សង្កាត់ គណបក្ស​សង្កាត់ យុវជន សង្កាត់ គណៈកម្មាធិការ​សាខា​បក្ស​ភូមិ និង​លោក​លោកស្រី​ជា​មន្ត្រី​បក្ស​ជាច្រើនរូប​ផងដែរ​។​​ នាឱកាស​នោះ ឯកឧត្តម ឡេង ប៊ុន​តេង ទីប្រឹក្សា សម្តេច ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ សង្កាត់ ជ្រោយចង្វារ បាន​សំណេះសំណាល​ទៅកាន់ ក្រុមការងារ​បក្ស​គ្រប់លំដាប់​ថ្នាក់​ប្រកបដោយ​បរិយាកាស​រីករាយ ភាព​ស្និទ្ធ​ស្នាល និង​សាមគ្គីភាព ឯកឧត្តម ក៏បាន​លើកឡើង​ផងដែរ​នូវ សកម្មភាព​ការងារ និង បានស្នើ​ដល់​ក្រុមការងារ​បង្គោល គណៈ​ពង្រឹង បក្ស ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ប្រមូល​កម្លាំង សមាជិក អប់រំ​ស្មារតី មេក្រុម និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ត្រូវ ឲ្យ​គាត់​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​បក្ស និង​គាំទ្រ បោះឆ្នោត​ជូន​បក្ស​ប្រកបដោយ​ភាពជោគជ័យ  ហើយ​ថ្នាក់​ខណ្ឌ សង្កាត់ នគរបាល ​មេភូមិ ត្រូវ​បន្ត​ការបម្រើ​សេវាសាធារណៈ លើ​លិខិតស្នាម​ផ្សេងៗ​ឲ្យ​បានល្អ ប្រសើរ ពិសេស លើ​ការងារ​សន្តិសុខ​សណ្ដាប់​នៅក្នុង​មូលដ្ឋាន តាម​នយោបាយ​ឈ្នះ​ របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។​
​បន្ទាប់មក ​ឯកឧត្តម​ បានធ្វើ​ប្រកាស​ទទួលស្គាល់ សមាសភាព ប្រធាន​អនុប្រធាន​ក្រុម​បក្ស ភូមិ​ទី​១ ចំនួន ២​អនុសាខា​បក្ស​ភូមិ ស្មើ នឹង ​៥០​ប្រធាន​ក្រុម​បក្ស​នាពេលនោះ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20484517

  • ថ្ងៃនេះ4801
  • ម្សិលមិញ10901
  • សប្តាហ៍នេះ20181
  • ខែនេះ42061
  • ឆ្នាំនេះ42061
  • សរុប20484517