នាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ នាំ​អំណោយ​សម្តេច​ក្រឡាហោម ចែកជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មគោល

02-May-2016 | ដោយ មែន កំសត់


​បាត់ដំបង​៖ រយៈពេល​ពេញ​១​ថ្ងៃ គឺ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ អគ្គ​ស្នងការរង​នគរបាលជាតិ សមាជិក​គណៈកម្មាធិកា​រ​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​អូរ​តា​គី និង​ឃុំ​តា​ម៉ឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​នាំ​អំណោយ​ជា​ថវិកា និង​អង្ករ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចំនួន​១៣​លាន​៧​សែន​៥​ម៉ឺន​រៀល និង​អង្ករ​ជាង​១​តោន​ជូន​និវត្តជន ពិការ គ្រួសារ​ពលី ប្រមាណ​៤៣​នាក់​និង​ស្ត្រី​សម្រាលកូន អ្នកស្លាប់ ៥៨​នាក់ ដែល​អញ្ជើញ​មកពី​បណ្តា​ភូមិ​នានា​ក្នុង​ឃុំ​អូរ​តា​គី ឃុំ​តា​ម៉ឺន ក្នុងស្រុក​ថ្មគោល​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ បាន​នាំ​ជា​ថវិកា​ចំនួន​១៣​លាន ៧​សែន​៥​ម៉ឺន​រៀល និង​អង្ករ​ជាង​១​តោន​យក​ចែកជូន​ដល់ដៃ​និវត្តជន ទាំងអស់​មាន​៤៣​នាក់ ក្នុងនោះ​មាន​អតីត​ជា​គ្រូបង្រៀន បុគ្គលិក​ពេទ្យ មន្ត្រីរាជការ​កងកម្លាំង​រាជ​អាវុធហត្ថ នគរបាល ពិកា គ្រួសារ​ពលី ដែល​មកពី​បណ្តា​ភូមិ​នានា​ក្នុង​ឃុំ​តា​ម៉ឺន និង​ចែក​មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង ៥៨​នាក់ ក្នុង​ឃុំ​តា​ម៉ឺន ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​។​
​ក្នុងឱកាស​នាំ​អំណោយ​ចុះសាកសួរ​សុខទុក្ខ​និវត្តជន ជូន​ជា​ថវិកា និង​អង្ករ ក៏ដូចជា​មូលនិធិ​សម្តេច មក​ចែកជូន​នាពេលនេះ លោក សួស អង្គា​រ៍ បាន​នាំយក​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ទៅ​ជម្រាបជូន​ពួកគាត់​ថា មានតែ​រាជរដ្ឋាភិបាល​ដែលមាន​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ លើ​គ្រប់​វិស័យ​រហូតមកទល់​បច្ចុប្បន្ន​។​

​ឯកឧត្តម សួស អង្គា​រ៍ បាន​លើកឡើងថា ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​សម្តេច​ក្រឡាហោម ស ខេង តែងតែ​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ​ពី​សុខទុក្ខ និង​ស្ថានភាព​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ យើង​ជានិច្ច​រហូតមក​។ «​នេះ​ជា​វប្បធម៌​ចែករំលែក ដ៏​ល្អ មួយ​របស់​ថ្នាក់ដឹកនាំ​កំពូល គឺ​នៅទីណា​មានទុក្ខ​លំបាក គឺ​តែង​មានមុខ​ក្រុមការងារ​ថ្នាក់ជាតិ រង់ចាំ​ជួយ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​យើង​ជានិច្ច ដោយ​មិន​ប្រកាន់​និន្នាការ​បក្សនយោបាយ​ណា​ឡើយ​»​។​
​ជាក់ស្តែង​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា ពិសេស​ខេត្តបាត់ដំបង កំពុង​ជួប​ការលំបាក​គ្រោះធម្មជាតិ​រាំងស្ងួត ខ្វះ​ទឹក​ប្រើប្រាស់​តាម​តំបន់ ដាច់​ដោយ​កន្លែង ជាក់ស្តែង​ក្រុមការងារ​ក៏បាន​ចុះ​ដល់​មូលដ្ឋាន​ដើម្បី​ដឹក​ទឹក យកទៅ​ចែកជូន​ប្រជាពលរដ្ឋ ភូមិ​ព្រៃ​ដាច់​ឃុំ​អូរ​តា​គី ជាច្រើន​គ្រួសារ​ផងដែរ​។​

​ដោយឡែក នាយ​ឧ​ត្ត​ម​សេនីយ៍ បានធ្វើការ​ផ្តាំផ្ញើ​ដល់​និវត្តជន ដែល​បាន​អញ្ជើញ​មក​នាពេលនេះ​ថា កូនចៅ​ជំនាន់​ក្រោយ​តែងតែ​ដឹងគុណ​ជានិច្ច ដល់​រៀមច្បង​ជំនាន់​មុន​ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ធ្វើការ​ដោយ​លំបាក និង​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ល្អ​នានា​ជាច្រើន ដល់​កូនចៅ​ជំនាន់​ក្រោយ​ធ្វើ​និង​រក្សា​បន្ត និង​បម្រើ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ព្រមទាំង​បាន​រក្សា​នូវ​សមិទ្ធិផល​ទាំងអស់ ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ចាស់ៗ ជំនាន់​មុន​ឲ្យ​បាន​នៅ​គង់វង្ស​យូរអង្វែង​តទៅ​។​

​ស្ត្រី​សម្រាលកូន​និង​គ្រួសារ​អ្នកស្លាប់​និង និវត្តជន​ទាំងអស់ ដែល​ទទួល​បានជា​អំណោយ​ថវិកា និង​អង្ករ​ពីស​ម្តេច​ក្រឡាហោម ស ខេង តាមរយៈ​លោក ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ​និង​បាន​គោរព​ថ្លែង​អំណរ គុណ​ដល់​ក្រុមការងារ​ដែល​ចុះ​ពង្រឹង​មូលដ្ឋាន បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ ព្រមទាំង ថវិកា និង​សម្ភារៈ​ចែកជូន​ដល់​ពួកគាត់​ដោយ​មិន ប្រកាន់​និន្នាការ​បក្សនយោបាយ​ណា​អ្វី​ឡើយ​៕
​ឯកឧត្តម​បានបញ្ជាក់​ផងដែរ​ថា អំណោយ​ដែល​បាន​ចែកជូន​នាពេលនេះ​មាន​ជា​ថវិកា​និង​អង្ករ​ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ចែកជូន​និវត្តជន​ទាំង​៤៣​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​អង្ករ​៣០​គីឡូក្រាម​និង​ថវិកា ៥​ម៉ឺន​រៀល​។​ចំណែក​ស្ត្រី​សម្រាលកូន​និង​គ្រួសារ​អ្នកស្លាប់​ទាំង​៥៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​២០​ម៉ឺន​រៀល​៕

ចំនួនអ្នកទស្សនា

    20487127

  • ថ្ងៃនេះ7411
  • ម្សិលមិញ10901
  • សប្តាហ៍នេះ22791
  • ខែនេះ44671
  • ឆ្នាំនេះ44671
  • សរុប20487127