ភ្នំពេញ ៖នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា នៅខេត្តព្រៃវែង។
ក្នុងទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហមនេះមានវត្តមានចូលរួមពីឯកឧត្តមលោកជំទាវជាក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត សាខាកាកបាទក្រហម ខេត្ត ក្រុង ស្រុកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ សសយក និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។
ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាសម្តេចក្រឡាហោម ស ខេង ពិតជាមានមោទនាភាពដែលបានចូលរួមចំណែកក្នុងសកម្មភាព មនុស្សធម៍ ក្នុងការជួយដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនក្នុងសង្គម សម្ដេចក៏បានថ្លែងនូវអំណរគុណចំពោះក្រុមការងារសាខាកាកបាទក្រហម និងអាជ្ញាធរ គ្រប់ជាន់ថ្នាក់ដែលបានចូលរួមឧបត្ថម្ភនូវថវិកាដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ កិច្ចការសង្គម ហើយសូមបញ្ជាក់ផងដែរថា៖កាកបាទក្រមតែងចូលរួមការងារសង្គមមិនប្រកាន់នូវសាសនាបក្សនយោបាយឡើយ តាមគោលការណ៍គ្រឹះ៧យ៉ាង និងស្រុបតាមយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាប្រធានកាកបាទក្រហម៕