លោក ប្រាជ្ញ សីហា​ដឹកនាំ​កិច្ចប្រជុំ​ជីវភាព​គណបក្ស​ប្រចាំ​ខែឧសភា នៅ​ខណ្ឌដង្កោ​

07-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ដើម្បី​ពង្រឹង​ការងារ និង​តំរង់​ទិសដៅ​ឆ្ពោះទៅរក​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧-២០១៨ ឲ​ទទួលបាន​ជោគជ័យ និង​ដោះស្រាយ​នៅ​បញ្ហា​ចំពោះមុខ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​នោះ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ លោក ប្រាជ្ញ សីហា អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រែកកំពឹស បាន​ដឹកនាំ​កិច្ចប្រជុំ​ជីវភាព​ប្រចាំ​ខែឧសភា នៅ​ទីស្នាក់ការ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ក្រុមការងារ ពង្រឹង​ខណ្ឌ សង្កាត់ គណបក្ស​ខណ្ឌ គណបក្ស​មូលដ្ឋាន សង្កាត់ សាខា​បក្ស​ភូមិ និង​លោកស្រី​ជា​ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​នាក់​ផងដែរ​។​

​ក្រោយពី​ស្ដាប់​របាយការណ៍​របស់​បណ្ដា​បក្ស សាខា អង្គភាព ដែល​បានលើកឡើង នូវ​សកម្មភាព​ការងារ និង​បញ្ហា​ប្រឈម​ដើម្បី​រួមគ្នា​ដោះស្រាយ​រួចមក​លោក ប្រាជ្ញ សីហា អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រែកកំពឹស បានស្នើ​លោក​លោកស្រី​ដែលជា​ក្រុមការងារ​បក្ស​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ការយកចិត្តទុកដាក់ អនុវត្តន៍​តួនាទី ការប្រមូល​កម្លាំង ការចុះពង្រឹង​គោលនយោបាយ​សតិអារម្មណ៍​គោលជំហរ ណែនាំ​ដល់​ប្រធាន​ក្រុម មេភូមិ សង្កាត់​ត្រូវ​អនុវត្តន៍​សកម្មភាព​ប្រកបដោយ ការយកចិត្តទុកដាក់​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវធ្វើ​តែ​អំពើ​ល្អ បម្រើសេវា​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​តាម​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់​សម្ដេច​តេ​ជោ​ប្រធាន​គណបក្ស និង​ឈានទៅរក​ភាពជោគជ័យ​នាពេលខាងមុខ​៕


ចំនួនអ្នកទស្សនា

    20489217

  • ថ្ងៃនេះ9501
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24881
  • ខែនេះ46761
  • ឆ្នាំនេះ46761
  • សរុប20489217