ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនថ្មី ចំនួន២២៧នាក់ នៅខណ្ឌដូនពេញ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន លោក ហែម អាន និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
នាឱកាសនោះឯកឧត្តម ហង់ ជួនណារ៉ុន បានថ្លែងប្រាប់យុវជនបក្សដែលទើបបញ្ចូលទាំងអស់ឲ្យ បានយល់ដឹងអំពីប្រវត្តិគណបក្ស អំពីការតស៊ូរបស់បុព្វបុរស ក្នុងបក្សពិសេសសម្តេចតេជោហ៊ុន សែន ក្នុងការរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ ដូចបច្ចុប្បន្ននេះ។
យុវជនទាំងអស់បានប្តេជ្ញាការពារសន្តិភាព ស្ថេរភាពនយោបាយ និងសមិទ្ធិផលនានារបស់គណបក្សប្រជាជនកម្ពុជា អោយនៅស្ថិតស្ថេរ យូអង្វែងប្តេជ្ញាដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងប្រឆាំងដាច់ខាតរាល់ទង្វើ ដែលប៉ុនប៉ងនាំមកនូវចលាចលនិងទាញ សង្គមជាតិឲ្យដើរថយក្រោយ៕