ឯកឧត្តម បណ្ឌិត រស់ វណ្ណា បើក​ពិធី​ធ្វើ​វេទិកា សាធារណៈ​ថ្នាក់ជាតិ នៅ​វត្ត​ព្រៃ​ពួច ឃុំ​ព្រៃ​ពួច​

07-May-2016 | ដោយ មែន កំសត់


​កណ្ដាល ៖ នៅ​ថ្ងៃទី ០៧​ខែឧសភា​ឆ្នាំ ២០១៦ នៅ​វត្ត​ព្រៃ​ពួច ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​បើក​ពិធី​ធ្វើ​វេទិកា សាធារណៈ​ថ្នាក់ជាតិ ក្រោម​អធិបតីភាព​៖ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សា ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ស្រុក​អង្គស្នួល ។​

​វេទិកា​នេះ មានការ​ចូលរួម​ពី លោក សាមុត ធឿន ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​សមាជិក ក្រុមប្រឹក្សា​ស្រុក​-​គណៈ​បញ្ចា​ការឯកភាព​ស្រុក​អង្គស្នួល និង ការិយាល័យ​ជុំវិញ​ស្រុក ។ ក្រោយ​របាយ​ការ​ណ៌​ស្វាគមន៍​របស់​ឃុំ​រួចមក ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​លើក​ទឹក​ចិ​ត្ដ ឲ្យ​ប្រជាពលរដ្ឋ​លើក​អំពី​កង្វល់​ផ្សេងៗ​ដូចជា បញ្ហា​សេវា កម្ម​សាធារណៈ ថ្នាក់ឃុំ​នឹង​ស្រុក ហើយ​ឲ្យ​លើក​ជា​សំណូមពរ មក បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​ចូលរួម​លើក ពី​កង្វល់​របស់​ពួកគាត់​ដូចជា​៖១. លោក សរ ម៉ៃ មេភូមិ ក្រាំង​លាវ ឃុំ ព្រៃ​ពួច បាន​សំណូមពរ​អោយជួយ​អន្តរា​គន៍​ដល់ ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​អគ្គីសនី លើ​បញ្ហា បរិមាណ​អគ្គីសនី កើនឡើង​ខុសធម្មតា (​កាលពី​តម្លៃ​ភ្លើង 1050៛/kwh ចំណាយលុយ​អស់​តិចជាង​បច្ចុប្បន្ន ក្នុងពេលដែល​តម្លៃ​អគ្គីសនី ត្រឹមតែ 800៛/ kwh)​។

​ដំណោះស្រាយ ៖​ជូនទៅ លោក​អភិបាលស្រុក កោះហៅ ម្ចាស់​ក្រុមហ៊ុន មក​ពិនិត្យ​កុង​ទ័​រ និង​លក្ខណៈ​បច្ចេកទេស​ភ្លើង​។​
២. លោក​អ៊ុ​ល អ៊ី​វង់ មេភូមិ​រង ភូមិ​ពាម​៖ ស្នើសុំ​ជួយ ឧបត្ថម្ភ​ថវិកា​ចំនួន ៦.៤៧៤.០០០​រៀល ដែល​នៅ​ជំពាក់​គេ ថ្លៃ​ជួសជុល​ផ្លូវ​ក្នុងភូមិ ប្រវែង 617​ម៉ែត្រ ។

៣. លោក អ៊ឹម អឿន មេភូមិ​ទន្លាប់​៖ ស្នើសុំ​ជួសជុល​ផ្លូវលំ​ក្នុងភូមិ​បន្ត​ប្រវែង 250​ម ដែល​កំពុង​ជួប​ការលំបាក​(​រដូវប្រាំង មាន​ខ្សាច់ រីឯ​រដូវវស្សា ទឹក​លិច​)​។ ផ្លូវ​នេះ​មាន​ប្រវែង 700​ម ប៉ុន្តែ​បាន​ជួសជុល​រួច 500​ម នៅ​ខ្វះ 250 ម ត្រូវការ​ដី 45 ឡាន​× 13$= 585$ ។​
៤. លោកយាយ ខន .​អាយុ 76​ឆ្នាំ មាន​បងស្រី​ម្នាក់ ទៀត អាយុ 77​ឆ្នាំ​នៅ​ភូមិ​ត្រើយ​បឹង ជា​ចាស់ជរា​ក្រីក្រ គ្មាន​ទីពឹង ស្នើសុំ​ការ ជួយឧបត្ថម្ភ​ដល់​ជីវភាព​ប្រចាំថ្ងៃ​។​

៥. លោក ប្រាក់ សុំ មេភូមិ​ចំការ​ស្លែង​៖ សំណូមពរ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បណ្ណ​ក្រីក្រ ហើយ​មាន​ជម្ងឺ​គីស ត្រូវបាន​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​អង្គ ស្នួល​ជួយ​សម្របសម្រួល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ព្រះសីហនុ ប៉ុន្តែ មិនបាន​ទទួល​ការយកចិត្តទុកដាក់​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ នៃ មន្ទីរពេទ្យ​ព្រះសីហនុ​ទេ បច្ចុប្បន្ន​បាន​ត្រឡប់មក​សម្រាក​នៅផ្ទះ​វិញ​។​

៦- លោក​.​ហែម ប៉ុ​ម មេភូមិ ៖ សុំ​ជួយ​អន្ត រាគ​មន៍​ឲ្យ កងវិស្វកម្ម​ដែល​បាន​ជីក​យក​ដី​ពី​ស្រះ​ទឹក​ក្នុង​វត្ត​គោករ​វៀង​យកមក​ស្ថាបនា​ផ្លូវជាតិ​លេខ 155 ហើយ​បាន​សន្យា​ប្រគេន​ស៊ីម៉ង់ 20 តោន​ដល់​ព្រះសង្ឃ ប៉ុន្តែ​រយៈពេល 1​ឆ្នាំ​កន្លងមកហើយ មិនទាន់បាន​សង​នៅឡើយ​។​
៧- លោក ស៊ុន ស្រេង មេភូមិ​រង ភូមិ​ព្រៃ​ពួច ៖ ស្នើសុំ​អន្តរាគមន៍​ដោយ​សុំ​បញ្ចុះតម្លៃ​ទឹកស្អាត​(​អាជ្ញា​បណ្ណ​) ពី 2800៛​ក្នុង​1​ម៉ែត្រគូប ឲ្យ​ថោក​ជាង​នេះ​ព្រោះ​តម្លៃ​ប្រេងសាំង​ក៏បាន​ចុះថ្លៃ​រួចហើយ និង​សុំ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​កុង​ទ័​រ​ទឹក​(​បរិមាណ​ទឹក​តិច ខ្យល់​ច្រើន កុង​ទ័​រ​ដើរ​លឿន​) ។​៨- អ្នកស្រី សែម ស្រីនាថ ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ពួច​៖ ជា​កូន​របស់​ជនរងគ្រោះ​ពី បញ្ហា​ទឹកស្អាត នេះ បាន​ជម្រាប​បញ្ជាក់ ជូន​អង្គ​វេទិកា​បន្ថែមថា​៖ នៅ​ក្នុ​ខែ កុម្ភៈ គ្រួសារ​របស់គាត់​ប្រើ​ទឹកស្អាត​នេះ គិត​ជា​ប្រាក់ អស់ 35000៛ ប៉ុន្តែ​ស្រាប់តែ​ដល់​ខែ មីនា តំណាង​ម្ចាស់​អាជីវកម្ម​ទឹកស្អាត​មក​ប្រាប់ថា គ្រួសារ​មីង​ប្រើ​ទឹកស្អាត​អស់​ច្រើន គិត​ជា​ប្រាក់ អស់ 1. 720. 000៛( មួយ​លាន ប្រាំពីរ​សែន​ពីរម៉ឺន​រៀល​។ គាត់​ក៏បាន​តវ៉ា ក្រុមហ៊ុន​ក៏​ចុះមក​ត្រឹម 1 លាន​រៀល ។ គាត់ សុំ​ជូន 20 ម៉ឺន​រៀល និង​ស្នើសុំ​ប្ដូរ​កុង​ទ័​រ​ថ្មី ប៉ុន្តែ​ក្រុមហ៊ុន មិន​យល់ព្រម ហើយ​បាន​ព្រមាន គិតការ​ប្រាក់​ពី​គាត់ បើ​គាត់​មិន​ព្រម​បង់ប្រាក់​ឲ្យ​បាន​គ្រប់​ចំនួន​ខាងលើ​គាត់​បាន​គោរព​ស្នើ សុំ​ឯកឧត្តម មេត្តាជួយ​គាត់​ផង​។​

៩- អ្នកស្រី អ៊ុ​ល គ​ន្ធា ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រប​វត្ត​​គោរព​ស្នើសុំ​ឯកឧត្តម ប្រធាន មេត្តាជួយ​អន្តរាគមន៍ ឲ្យ​កងវិស្វកម្ម ទទួល​ស្ថាបនា​ផ្លូវជាតិ 155 ឲ្យ​សង​ប្រាក់​ចំនួន 3000$ (​បី​ពាន់​ដុល្លា​ដែល​បុគ្គលិក​ក្រុមហ៊ុន​នេះ បាន​ជំពាក់​គាត់​ថ្លៃ​ពិសា​របាយ កន្លងមក​។​
១០- អ្នកស្រី ប៉ូច ណា​រឿន នាយិកា​សាលា​បឋម សិក្សា​ព្រៃ​ពួច ៖ ស្នើសុំ​ស្តារ​ស្រះ​ទឹក ក្នុង​សាលារៀន ទំហំ 47​ម × 33​ម ×4​ម ដើម្បី​យក​ទឹក​ប្រើប្រាស់​ស្រោច​ផ្ការ និង​បង្គន់​អនាម័យ​។​

១១- លោក អុន សុខុម មេភូមិ​ព្រៃ​មៀន​៖ ស្នើសុំ​ជួសជុល​ផ្លូវ​ក្នុងភូមិ 6​ម × 200​ម​។​
១២- លោក រស់ ព្រឿង មេភូមិ​ត្រពាំង​រាំង​៖ ស្នើសុំ ក្រសួង​សាធារណការ ជួយ​កាយ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​4 នាំ​ទឹក កខ្វក់​ចេញ ដែល​បន្សល់​ដោយ​ក្រុមហ៊ុន​AZ​។​
១៣- អ្នកស្រី សួង យ៉ាន ប្រជាពលរដ្ឋ​ភូមិ​អូរ​កំបុត ៖ ស្ន​សុំ​ជួសជុល​ផ្លូវ​ភូមិ ទំហំ 6 ម​×200​ម និង​សុំ​ការ៉ូ​ក្រាល នៅក្នុង​រោងបុណ្យ​ភូមិ​។​
១៤- លោក ស្រស់ ពូក មេភូមិ​ប្រមរ ៖ ស្នើសុំ​ស្ដារ​ស្រះ ទំហំ 47​ម​×47​ម​×3​ម ដោយ​យក​ដី​ដែល​បាន​ពី​ការស្ដារ​ស្រះ​នេះ មក​ជួសជុល​ផ្លូវ​ក្នុងភូមិ ប្រវែង 1230​ម ×6​ម​។​
​ឯកឧត្ដម បណ្ឌិត រស់ វណ្ណា បាន​ទទួលយក​សំណូម ពរ​ទាំងអស់​មក ដោះស្រាយ​ដោយ​ឲ្យ​ក្រុមការងារ​ចុះ​សិក្សា ។​

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្ដម បណ្ឌិត បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​កុំ​ជឿ​តាម​ការឃោសនា​របស់​អ្នកនយោបាយ​ប្រឆាំង ដែល​គ្មានអ្វី​ក្រៅពី​ការ​ឆបោក កុហក់ បោកប្រាស់​បងប្អូន​តែ ប៉ុណ្ណោះ ។ សូម អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បន្ត​បម្រើសេវា​សាធារណៈ​ឲ្យ​បាន​កាន់តែ​ល្អ ដោយ​តម្រូវ​ឲ្យ​រៀប​ចំបិទ​ផ្សាយ​តារាង​រាយ​មុខ​សេវា​នានា ដែល​ត្រូវ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ដោយ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​អ្នកទទួលខុសត្រូវ ពេលវេលា តម្លៃ និង​ឯកសារ​ត្រូវ​ភ្ជាប់​មកជា​មួយ ដើម្បី​សុំ​សេវារ​នោះ​។​

​នៅក្នុង​ឱកាស​នេះដែរ ឯកឧត្ដម​បណ្ឌិត ក៏បាន​ឧបត្ថម្ភ​អង្ករ 1​បាវ​ជូន​លោក យាយ ខន និង​បានប្រគល់​ថវិកា​ជូន​លោក ស ម៉េង ចំនួន​750$ សម្រាប់​សង​ថ្លៃ​ការដាក់​លូរ​ធ្វើ​ផ្លូវ ឆ្លង​ប្រឡាយ​នៅ​ភូមិ​ត្រពាំង​ទ្រា ឃុំ​បែក​ចាន និង បានប្រគល់​ថវិកា​ជូន​លោក ងួន ស្រូ​យ ចំនួន 870 $ សម្រាប់​សង​ថ្លៃ​កសាង​ទ្វារ​ទឹក​នៅ​ភូមិ ពន្លឺ ឃុំ​លំហាច ។ ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត រស់ វណ្ណា និង​ក្រុមការងារ ក៏បាន​អញ្ជើញ​ទៅពិនិត្យ ស្ថានភាព​កុង​ទ័​រ​ទឹកស្អាត នៅ​សាលាឃុំ ព្រៃ​ពួច ៕

ចំនួនអ្នកទស្សនា

    20489177

  • ថ្ងៃនេះ9461
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24841
  • ខែនេះ46721
  • ឆ្នាំនេះ46721
  • សរុប20489177