ក្រុមការងារ​ដឹកនាំ​ដោយ​ឯកឧត្តម នេ​ត សាវឿន នាំ​មូលនិធិ​សម្តេច​ក្រឡាហោម ជូន​ប្រជាពលរដ្ឋ

09-May-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ នៅ​សប្តាហ៍ ក្នុង​ដើមខែ​ឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ​ក្រុមការងារ​ដឹកនាំ​ដោយ ឯកឧត្តម នេ​ត សាវឿន ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​តាម​បណ្តា​ឃុំ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កញ្ជ្រៀច បានសម្រេច​ការងារ​មួយចំនួន ទាំង​ការចែក​មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​​ស្រុក​ទាំងពីរ ក្រុមការងារ​បានបញ្ចប់​ការចុះ​ដល់​ខ្នង​ផ្ទះ​ធ្វើ​បច្ចុប្បន្នភាព នឹង​ត្រៀម​ប្រជុំ​បូកសរុប​លើក​ទិសដៅ​អនុវត្ត​បន្ត​។​
​ចំណែក​ការផ្តល់ជូន​មូលនិធិ​មនុស្សធម៌ ស ខេង បាន​ដល់​គ្រួសារ​សម្រាល​បុត្រ 8០​នាក់ និង​ឆ្លងទន្លេរ ៣០​នាក់ ក្នុង​នោះបាន​ជម្រុញ​អាជ្ញាធរ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដែល​នៅសល់​។​

​ដោយឡែក​ក្រុមការងារ​តាម​បណ្តា​ឃុំ​បាន​ចុះ​ត្រួតពិនិត្យ​ផ្លូវលំ​ចូល​ភូមិ និង​អណ្តូង​ទឹកស្អាត​ក្នុងនោះ​នៅ​ឃុំ​ទឹកថ្លា​បានផ្តល់​អណ្តូងទឹក​ស្នប់​ថ្មី ចំនួន ៦​អណ្តូង ព្រមទាំង​ចេញ​ថវិកា​ជួសជុលផ្ទះ ១០​ខ្នង​ដែល​បណ្តាលមកពី​ខ្យល់​កន្ត្រាក់ និង​នៅ​ឃុំ​ត្នោត​បាន​ចុះ​ជួសជុល​អណ្តូងទឹក​មួយ​ចំនួន​៕

​នៅ​ឃុំ​ព្រាល ស្រុក​កញ្ជ្រៀច ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ការជួសជុល​សាលាបឋមសិក្សា​នៅ​ភូមិ​ទួល​ត្នោត ០១​ខ្នង ដែល​បាន​ជួសជុល​រួច និង​បន្ត​ត្រួតពិនិត្យ​ការជួសជុល​សាលាបឋមសិក្សា​ភូមិ​ត្រពាំង​ទឹម សម្រេច ៩០% ព្រមទាំង​ឧបត្ថម្ភ តុ​-​ទូ​សម្រាប់​សិស្ស​និង​គ្រូ​ដល់​សាលាបឋមសិក្សា​ទាំងពីរ​កន្លែង​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20486797

  • ថ្ងៃនេះ7081
  • ម្សិលមិញ10901
  • សប្តាហ៍នេះ22461
  • ខែនេះ44341
  • ឆ្នាំនេះ44341
  • សរុប20486797