ឯកឧត្តម កែប ជុតិមា​ បើក​កិច្ចប្រជុំ ស្តីពី​ផែនការ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៤ នៅ​ខណ្ឌដង្កោ​

13-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦ គណបក្ស​ខណ្ឌដង្កោ បាន​បើក​កិច្ចប្រជុំ ស្តីពី ផែន​ការចាត់​អនុវត្ត​សេចក្តីសម្រេច ស្តីពី​ផែនការ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ ២០១៧ ក្រោម​អធិបតីភាព​ឯកឧត្តម កែប ជុតិមា ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌដង្កោ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន​ក្រុមការងារ ចុះជួយ​ខណ្ឌដង្កោ​។  
​ពិធី នេះ ដែរ​ក៏ មានការ ចូលរួម​មកពី ក្រុមការងារ បក្ស  ខណ្ឌ សកម្មជន​យុវជន​សង្កាត់ សាខា​បក្ស​ភូមិ  និង​យុវជន រួមទាំង​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កងកម្លាំង ទាំង​៣ និង​ថ្នាក់ដឹកនាំ​បក្ស ជាច្រើន​ផងដែរ ។​

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​របស់ លោក នុត ពុធ​ដា​រ៉ា ប្រធាន គណៈកម្មាធិការ​បក្ស​ខ​ណ្ឌ​ដង្កោ លើ​ការគ្រប់គ្រង  ការងាររដ្ឋបាល​បក្ស សកម្មភាព​កា​ងារ​យុវជន បក្ស សង្កាត់ ភូមិ សកម្មភាព ចលនា​នៅក្នុង​មូលដ្ឋាន  កិច្ចអភិវឌ្ឍន៍  របស់​ក្រុមការងារ​បក្ស គ្រប់លំដាប់​ថ្នាក់ និង​ប​ញ្ហ​ប្រឈម​មួយចំនួន ជម្រាបជូន គណៈអធិបតី​នាឱកាស​នោះ​រួចមក ។​

​ថ្លែង​ក្នុងឱកាស ប្រជុំ នាពេលនោះ ក្រោម​អធិបតីភាព​ឯកឧត្តម កែប ជុតិមា ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌដង្កោ​បាន​មានមតិ និង​ជំរាបជូន សមាជិក​បក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន​ថា គ្មាន​គណបក្ស​ណា​ដែល​ដឹង​សុខទុក្ខ​ប្រជាកសិករ​ជាង​គណបក្ស​ប្រជាជន​កម្ពុជា នោះទេ ព្រោះ​ថ្នាក់​នាំ​កំពូល​រួមមាន​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​កើតចេញពី​ត្រកូល​កសិករ​ដូចគ្នា​ដែរ ហើយ​គោលនយោបាយ​ដឹកនាំ និង​ធនធាន​ថ្នាក់ដឹកនាំ គ្រប់​ជាន់ថ្នាក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ល្អ​ជាង​លើស​មេបក្ស​ដ៏​ទៃ​ដាច់​ឆ្ងាយ​គ្រប់យ៉ាង មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន ។​

​ដោយសារ​តែមាន​មេដឹកនាំ​ដូច​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​ដូច្នេះ នោះ​គណបក្ស​ប្រជាជន​កម្ពុជា​នឹងត្រូវ​បាន​បន្ត​ឈ្នះឆ្នោត ពេល​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​២០១៧ និង​បោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨ ដើម្បី​ដឹកនាំ​ប្រទេស​បន្ត​ការអភិវឌ្ឍន៍​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ដូច្នេះ​ក្រុមការងារ​រ​ម្នាក់ៗ​ត្រូវ​បង្កើន​សកម្មភាព ចុះជួយ ប្រជាពលរដ្ឋ​កាន់តែខ្លាំង​ជាង​មុន​។​

 ឯកឧត្តម បាន​ជម្រាប​ដល់​សមាជិក​បក្ស ទាំងអស់​ថា ៖ «​គណបក្ស ប្រជាជន តែង​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​ចំបង គឺ​ធ្វើ​អ្វីៗ​ដើម្បី​បម្រើ​ផលប្រយោជន៍​និង​យក​ប្រជាជន​ជាធំ និង​ដើម្បី​ប្រទេសជាតិ​យើង​»​។ គណបក្ស​ប្រជាជន​កម្ពុជា មាន​មហិច្ឆតា​ក្នុង​ការកសាង​ប្រទេសជាតិ​យើង ឲ្យ​រីក​ច្រើន និង​រុងរឿង​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង បានរស់នៅ ក្នុង​សុខសន្តិភាព​បានយូរ​អង្វែង ជាពិសេស​ដើម្បី ធ្វើ​ឲ្យ​ប្រទេសជាតិ យើង​អាចធ្វើ​ម្ចាស់​ជោគវាសនា របស់​ជាតិ​យើង ដោយ​ខ្លួនឯង ឯករាជ្យ ឯកភាព​ជាតិ​តែមួយ ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា​។​
​ឯកឧត្តម​បានស្នើ​ដល់​មន្ត្រី​គណបក្ស​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ទាំងអស់ ឱ្យ​បន្ត​ខិតខំ​ធ្វើអំពើ​ល្អ និង​ចេះ​កែលំអរ​នូវ​ចំណុច​ខ្វះខាត និង​ភាព​អសកម្ម​ទាំងឡាយ​កន្លងមក ហើយ​ទុក​ផល​ប្រជា​យោជន៍​ប្រជាពលរដ្ឋ​ជាធំ ដើម្បី​បន្ត​ទាក់ទាញ​នូវ ការគាំទ្រ​ពី​សំណាក់​ប្រជាជន​។ ជាមួយគ្នានេះ ត្រូវ​យើង​បន្ត​ខិតខំ​បម្រើ​និង​ផ្តល់​សេវាសាធារណៈ​គ្រប់​ប្រភេទ​ជូន​ដល់ ប្រជាជន​ឱ្យបាន​ល្អ​៕

ចំនួនអ្នកទស្សនា

    20484447

  • ថ្ងៃនេះ4731
  • ម្សិលមិញ10901
  • សប្តាហ៍នេះ20111
  • ខែនេះ41991
  • ឆ្នាំនេះ41991
  • សរុប20484447