ឯកឧត្តម ប៉ុល រតនា​ចុះសាកសួរ​សុខទុក្ខ​គ្រួសារ​ប្រជាពលរដ្ឋ មានផ្ទះ​ធ្លុះធ្លាយ​

18-May-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ ​នៅ​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៦ នេះ​ឯកឧត្តម ប៉ុល រតនា ប្រធាន​ក្រុមការងារ​ឃុំ​ព្រែក​ចង្ក្រាន លោក ម៉ននី បណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាល បាន​ចូលរួម​សាកសួរ​សុខទុក្ខ​គ្រួសារ លោក ជឹម ខុន ដែល​គ្រួសារ​គាត់​មាន​ស្ថានភាព​ពិបាក​រស់នៅ ដោយសារ​ជញ្ជាំង និង ដំបូលផ្ទះ​របស់គាត់ ធ្លុះធ្លាយ ស្ទើរ​សព្វកន្លែង និង មានកូន​បោះបង់​ការសិក្សា ដល់​ទៅ ០២​នាក់​។​

​នាឱកាស​នោះ​ឯកឧត្តម ប៉ុល រតនាបាន​ពន្យល់​ណែនាំ និង​ជម្រុញ​ឱ្យ​កូន​ទាំងពី​បាន​ចូលរៀន​សូត្រ​ឡើងវិញ ជា​លទ្ធផល ក្មេង​ទាំង​២​នាក់ និង​ទាំង​អាណាព្យាបាល បាន​ប្តេជ្ញាចិត្ត នឹង​បញ្ជូន​កូន​ឱ្យទៅ​រៀន​វិញ ដោយ​ភាព​យកចិត្តទុកដាក់ ឯកឧត្តម ប្រធាន​ក្រុមការងារ បានផ្តល់​ជា​ថវិកា ចំនួន ៤០០,០០០៛ សម្រាប់ធ្វើ​ការជួសជុល​ផ្ទះសំបែង អោយមាន​ភាពប្រសើរ​ជាង​មុន និង គាំទ្រ​ថវិកា​មួយចំនួន សម្រាប់​កូន​ទាំងពីរ​ចូលរៀន​វិញ​ផងដែរ​។​
​ឯកឧត្តម ប៉ុល រតនា ប្រធាន​ក្រុមការងារ​ឃុំ​ព្រែក​ចង្ក្រាន បាន​បន្ត​ចូលរួម​ផ្តល់នូវ មូលនិធិ​មនុស្សធម៌ ស ខេង ចំនួន ២០០,០០០៛ និង​បន្ថែម​ថវិកា​ផ្ទាល់ខ្លួន​ឯ​ឧ ចំនួន​១២០០០០៛​ទៀត ក្នុងន័យ​រួមចំណែក​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ចង្ក្រាន​ក្រោម ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ។

​បន្ទាប់មក ឯកឧត្តម​បាន​ជួប សួរសុខទុក្ខ គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ និង បងស្រី​ម្នាក់​ដែល​ផ្ទុកមេរោគ​អេ​ដ​ស៏ ហើយ​រស់នៅ​តែម្នាក់ឯង ដែល​កន្លងទៅ​ថ្មីៗ ឯកឧត្តម រួមជាមួយ​ក្រុមការងា​រ បាន​សង់ផ្ទះ​ចំនួន​០២​ខ្នង​ជូន​ពួកគាត់ ៕












ចំនួនអ្នកទស្សនា

    20489457

  • ថ្ងៃនេះ9741
  • ម្សិលមិញ10901
  • សប្តាហ៍នេះ25121
  • ខែនេះ47001
  • ឆ្នាំនេះ47001
  • សរុប20489457