កណ្ដាល៖ នៅព្រឹកថ្ងៃទី ២៩ខែឧសភានៅ ឃុំបែកចាន ស្រុកអង្គស្នួល ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន - ប្រធានគណ អចិន្ត្រៃគណពង្រឹងមូលដ្ឋានស្រុក និង ជាប្រធានក្រុម ការងារគណពង្រឹងឃុំបែកចាន - ក្រាំងម្កាក់ បានដឹកនាំក្រុមការងារចូលរួមពិធីសំណេះ សំណាលជាមួយប្រធានក្រុមកម្មករចំនួន19ក្រុម របស់ រោងចក្រតាក់សាន់ ដោយមានការចូលរួមពីក្រុមការងារគណពង្រឹងឃុំ - គណបញ្ចាការឯកភាព ស្រុក-ឃុំ ។
ក្រោយរបាយការណ៍ស្វាគមន៍របស់លោកអភិបាលរង រួចមក ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានផ្តល់អនុសាសន៍ដល់ប្រធានក្រុមកម្មករ ដោយយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ និង ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួនដោយក្នុងនាមយើងជាប្រធានកម្មករ គឺជាតំណាងអោយកម្មករក្នុងក្រុម ក្នុងនោះដែរ ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានក្រុមត្រូវធ្វើការណែនាំដល់កម្មករដែលជាកូនក្រុមសូមកុំឲ្យជឿពាក្យញុះញុងរបស់គណបក្សប្រឆាំងមួយចំនួន ជៀសវាងមានការមិនពេញចិត្ត និង បង្កឡើងជាបាតុកម្ម ហើយការធ្វើបាតុកម្មនោះទៀតសោត ដូចវាយបំបែកឆ្នាំងបាយខ្លួនឯង ក៌ជាក្រុមគ្រួសារយើងទាំងមូល ។
បន្ទាប់មក ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានលើកទឹកចិត្តដល់ប្រធានក្រុមការងារលើកឡើងជាមតិ និង ទុកកង្វល់ ដែលកូនក្រុមមានបញ្ហាដូចខាងក្រោម ៖
1-សូមឲ្យតទឹកស្អាតតដល់រោចក្រដើម្បីងាយស្រួសកម្មករប្រើប្រាស់
2-សូមឲ្យរោងចក្រជួយបំពេញសិទ្ធកម្មករ
3-សូមឲ្យរោងចក្រជួយជូនដំណឹងមុនពេលបញ្ចប់កិច្ចសន្យា
4-ស្នើសុំស្តាលូនៅមុខរោងចក្រតាក់សាន់ ដោយមានផលលំបាកក្នុងការធ្វើដំណើររបស់កម្មករ
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត បានបកស្រាយនូវកង្វល់របស់ក្មួយៗ សំរាប់ទឹកស្អាតសូមឲ្យរដ្ឋបាលរោងចក្រជួយសំរួលសំរាប់ក្មួយៗ ដើម្បីប្រើប្រាស់ជាប្រចាំ - ដោយឡែកបញ្ហាបំពេញសិទ្ធការងារ ឯកឧត្តម បណ្ឌិត ប្រៀបធៀបទៅនឹងមនុស្សម្នាក់ដែលមានសុខភាពខ្សោយនិង សុខភាពល្អ ប្រសិនបើមនុស្សមានសុខភាពល្អពេលនោះការធ្វើការរបស់យើងនឹងមានកម្លាំងពេញ ប៉ុន្តែប្រសិនបើមនុស្សខ្សោយកម្លាំងពេលនោះការធ្វើការងាររបស់យើងក៌អន់ថយ ក៌ដូចជាម្ចាស់រោងចក្រក៌ដូចគ្នាប្រសិនបើគាត់មានការបញ្ចាទិញច្រើនពេលនោះចំណូលគាត់ខ្ពស់គាត់នឹងមានលទ្ធភាពផ្តល់ឲ្យកម្មករបានច្រើន ហើយប្រសិនបើគាត់មានការបញ្ចាទិញថៅកែតិចដូច្នេះគាត់មិនអាចផ្តល់ឲ្យតាមសំណូមពរកម្មករនោះទេ ប៉ុន្តែអ្វីដែលថៅកែគាត់មិនបានបំពេញសិទ្ធជូនក្មួយគឺមូលហេតុដោយការបញ្ចាទិញគាត់តិច ហើយគាត់ក៌មិនចង់បាត់បង់កម្មករចាស់ផងដែរនោះ និង ជៀសវាងការកាត់បន្ថយកម្មករ ដូច្នេះមានតែផ្អាកការបំពេញសិទ្ធកម្មករមួយរយះពេលខ្លីដោយបន្តឲ្យនៅជាកម្មករ ជាប់កិច្ចសន្យាសិន និង បានបកស្រាយពីនយោបាយឈ្នះៗ របស់សម្តេច តេជោ - ស្ថានភាពនយោបាយបច្ចុប្បន្ន - ការណែនាំនូវច្បាប់ផ្ទះជួលដល់ក្មួយៗកម្មករ និង ជាពិសេសកាដូឆ្នាំថ្មីដែលសម្តេចបានផ្តល់ជូនប្រជាពលរដ្ឋដោយមិនបានដឹងខ្លួននោះគឺ មិនយកពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធពីក្រុមគ្រួសារទៅក្រុមគ្រួសារ - មិនយកពន្ធលើទោចក្រយានយន្ត - មិនយកថ្លៃបង់ផ្លូវជាតិលេខ 4 - និង ជាពិសេរាជរដ្ឋាភិបាលបានបង្កើត របបសន្តិសុខសង្គម ហៅកាត់ថា ប ស ស ដើម្បីជួយដល់កម្មករក្នុងពេលបំពេញការងារហើយមានគ្រោះថ្នាក់ ។
ជាកិច្ចបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានឧបត្ថម្ភដល់ក្មួយកម្មករ-កម្មការនី ដែលជាប្រធានក្រុមចំនួន 21 នាក់ក្នុងម្នាក់ 50,000 រៀល - ឧបត្ថម្ភ ក្រុមការងារស្រុក - ក្រុមប្រឹក្សាឃុំ - ស្មៀន ចំនួន 6នាក់ ក្នុងម្នាក់ៗទទួលបាន 100,000 រៀល និង ជួយដោះស្រាយថវិការស្តារលូនៅខាងមុខរោងចក្រតាក់សាន់ ចំនួន 400,000 រៀលផងដែរ ។