ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នៅទីស្នាក់ការគណៈកម្មាធិការបក្សសង្កាត់ចាក់អង្រែលើ មានកិច្ចប្រជុំ ស្តីពីការកែសម្រួល សមាសភាពនិងភារកិច្ច ក្រុមការងារចុះជួយភូមិទាំង៧ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី ប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែលើ និងលោក កែវ សាវឿន ប្រធានគណៈកម្មការបក្សសង្កាត់ ។
ពិធី នេះមានវត្តមានចូលរួមពី ឯកឧត្តម ក្រុមការងារ បក្ស ចុះជួយ ខណ្ឌ សង្កាត់ គណៈកម្មាធិការបក្ស ខណ្ឌ គណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់ សាខាបក្ស ភូមិ យុវជន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការ រួមនឹងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
នាឱកាសនោះលោកជំទាវ ហ៊ុន ដានី ប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែលើ បានមានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួម ក្នុងពេលនេះ ហើយឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ ខណ្ឌ សង្កាត់ និងក្រុមការងារបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ចូលរួមកិច្ចការសង្គម ជាតិ ទាំងការងាររដ្ឋបាលដែនដី និងការងារ ដឹកនាំក្បាលម៉ាស៊ីនបក្ស ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ជាងនេះទៅទៀត ឯកឧត្តមក៏បានបន្តផងដែរថា៖មានគណបក្សណាដែលដឹងសុខទុក្ខប្រជាកសិករ ជាងគណបក្សប្រជាជនកម្ពុជា នោះទេ ព្រោះថ្នាក់នាំកំពូលរួមមានសម្តេចតេជោ ហ៊ុន សែន ក៏បានកើតចេញពីត្រកូលកសិករដូចគ្នាដែរ ហើយគោលនយោបាយដឹកនាំ និងធនធានថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ល្អជាងលើសមេបក្សដ៏ទៃដាច់ឆ្ងាយគ្រប់យ៉ាង មានសមត្ថភាពគ្រប់គ្រាន់ ហើយមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន ។
ដោយសារតែមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ នោះគណបក្សប្រជាជនកម្ពុជានឹងត្រូវបានបន្តឈ្នះឆ្នោត ពេលបោះឆ្នោតឃុំ-សង្កាត់នៅ២០១៧ និងបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ដើម្បីដឹកនាំប្រទេសបន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀត ដូច្នេះក្រុមការងាររម្នាក់ៗត្រូវបង្កើនសកម្មភាព ចុះជួយ ប្រជាពលរដ្ឋកាន់តែខ្លាំងជាងមុន។ហើយលោកជំទាវក៏បានធ្វើការប្រកាស សមាសភាពស្តីពីការកែសម្រួល សមាសភាពនិងភារកិច្ច ក្រុមការងារចុះជួយភូមិទាំង៧នៃសង្កាត់ ចាប់ពីពេលនេះតទៅ៕