ពិធី ប្រកាស​ទទួលស្គាល់ សកម្មជន​យុវជន​ស្រុក​សន្ទុក នៅ​ខេត្តកំពង់ធំ

21-May-2016 | ដោយ មែន កំសត់


​កំពង់ធំ​៖ ឯកឧត្តម ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ នា​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០១៦ នេះ បាន​ចុះជួយ​ស្រុក​សន្ទុក បាន​ចុះ​ប្រកាស​ទទួលស្គាល់​សកម្មជន យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុមយុវជន​ស្រុក​សន្ទុក​ប្រមាណ ៧០០​នាក់ ។ ពិធី​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទី ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​​ក្រៅពី ពិធី​ប្រកាស​ទទួលស្គាល់​សកម្មជន យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក៏មាន​ការប្រកាស​ទទួល​ស្គាល់​សមាសភាព ក្រុមការងារ​សកម្មជន​របស់ គណបក្ស ថ្នាក់ស្រុក ថ្នាក់ឃុំ និង ថ្នាក់ភូមិ​របស់​ស្រុក​សន្ទុក​ផងដែរ​។​

​ឯកឧត្តម ជា ចាន់តូ បាន​ជំរុញ​ឲ្យ យុវជន​ទាំងអស់ ឲ្យ​ខិតខំ​ឲ្យ​បំពេញ​តួនាទី និង​អនុវត្ត​គោលនយោបាយ របស់​គណបក្ស​ឲ្យ​សកម្ម​ថែមទៀត និង​ត្រូវ បញ្ចេញ សមត្ថភាព ដែល​របស់ខ្លួន​មាន​ចូលរួម នៅ​គ្រប់​កិច្ច​សង្គម ដើម្បី​ឲ្យ​ក្លាយជា​អ្នក​បន្តវេន ពិតប្រាកដ​ប្រកប ដោយ​ថាមពល​ពី​អ្នក​ជំនាន់​មុន ស្របតាម​គោលនយោបាយ យុវជន ភាវូបនីយកម្ម ហើយ​ដើម្បី​ឈានទៅ​សម្រេចបាន តាម​គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចង់បាន​នោះ​យុវជន ទាំងអស់​ត្រូវ មានការ​សាមគ្គី និង​ត្រូវ មាន ការប្ដេជ្ញាចិត្ត​ខ្ពស់ និង​ត្រូវ​ហ៊ាន​លះបង់ គ្រប់យ៉ាង​ចូល​ឲ្យ​បាន​ជ្រៅ នៅក្នុង​ចលនា​មហាជន តាម​មូលដ្ឋាន​។​

​ឯកឧត្តម​បាន​បន្ថែមថា យុវជន ត្រូវមាន​សាមគ្គីភាព ការឯកភាព ថែរក្សា​រាល់​សមិទ្ធផល ដែលមាន​ឲ្យ​បាន​គង់វង្ស និង​ត្រូវខិតខំ កសាង​សមិទ្ធផល​ថ្មីៗ បន្ថែមទៀត ពិសេស​ទៀត នោះ​ត្រូវ​បង្កើន សមត្ថភាព ទាំង​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​បន្ថែម ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​៕

ចំនួនអ្នកទស្សនា

    19574967

  • ថ្ងៃនេះ541
  • ម្សិលមិញ4561
  • សប្តាហ៍នេះ18141
  • ខែនេះ11261
  • ឆ្នាំនេះ347521
  • សរុប19574967