កំពង់ស្ពឺ៖ នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០១៦ លោក បិញ ជីវតុង សមាជិកក្រុមកាងាគណបក្សប្រជាជនចុះជួយស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីបង្សុកូលជូនដល់ឣ្នកស្លាប់ក្នុងរបបប៉ុលពតនិងមុនព្រះសង្ស២០ឣង្គរាបបាតុ នៅសាលាឃុំព្រះស្រែ ស្រុកឧដុង្គនាឱកាសទិវារលឹកខួប២០ឧសភា ។
ពិធីនេះមានការចូលរួម ពីលោក ជាក្រុម ការងារ គណបក្ស គណៈកម្មាធិការ បក្សឃុំ សាខាបក្សភូមិ យុវជន សមាជិកចូលរួមសរុប១៣១នាក់ស្រី៤៦នាក់ផងដែរ។
នាឱកាសនោះលោកបិញ ជីវតុង សមាជិកក្រុមកាងាគណបក្សប្រជាជនចុះជួយស្រុកឧត្តុង្គ នៃគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅក្នុងពិធីរំលឹកឡើងវិញនូវមហា ឧក្រិដ្ឋកម្ម នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុលពត ២០ ឧសភា នៅសាលាឃុំព្រះស្រែ គណបក្ស ប្រជាជនកម្ពុជាបានកំណត់យកថ្ងៃ២០ ឧសភា ដើម្បីធ្វើទិវារំលឹកវិញ្ញាណក្ខន្ធ ដល់ជន ដែលបានបាត់បង់យ៉ាងអយុត្តិធម៌ និងអណោចអធមបំផុត ដោយសារនយោបាយប្រល័យពូជសាសន៍ ដែលពុំធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា។
លោកក៏ បានបន្តថា នៅក្នុងរបបនោះប្រទេសកម្ពុជា ជាពិសេសក្នុងឃុំព្រះស្រែ គឺជាមូលដ្ឋានបង្អែកយ៉ាងសំខាន់ របស់អ្នកចូលរួមធ្វើបដិវត្តន៍ និងមាន ប្រជាជនអ្នកស្នេហាជាតិជាច្រើន បានចូលរួមតស៊ូយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកជ័យជម្នះមកវិញ នេះជាការបង្ហាញឲ្យឃើញថា បើគ្មានប្រជាជនចូលរួមនោះទេ កម្ពុជាមិនមានថ្ងៃនេះដែរ ។
បន្ទាប់មក ក៏បានបន្តទៀតថា ក្រោយទទួលពីការរំដោះមកគណបក្សប្រជាជនកម្ពុជា តស៊ូអភិវឌ្ឍន៍ ពីបាតដៃទទេរហូតមកដល់ពេលនេះកម្ពុជាមាន សមិទ្ធផលជាច្រើន ក្រោមការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលសមិទ្ធផលទាំងអស់នោះ គឺទាមទារឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនថានៅក្នុងស្រុក កំចាយមារ ប៉ុណ្ណោះទេ ជាពិសេសកិច្ចការពារសមិទ្ធផលនានា ដែលបានកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង មិនថានៅតាមខេត្ត-ក្រុង ឬនៅតាមមូលដ្ឋាននោះឡើយ ក្រោយពីការសំណេះសំនាលចប់លោកក៏បានឧបត្ដម្ភនូវសំភារៈទឹកភេសជ្ជៈដល់អ្នកចូលរួមផងដែរ៕