ក្រុមការងារ​ឯកឧត្តម នេ​ត សាវឿន នាំ​មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង ចែកជូន​ប្រជាពលរដ្ឋ នៅ​ខេត្តព្រៃវែង

23-May-2016 | ដោយ មែន កំសត់

 
​ព្រៃវែង​៖ នៅ​សប្តាហ៍ ក្នុង​ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ ក្រុមការងារ​ដឹកនាំ​ដោយ​ឯកឧត្តម នេ​ត សាវឿន ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​តាម​បណ្តា​ឃុំ ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ និង​ក្នុងស្រុក​កញ្ជ្រៀច បាន​នាំ​មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង យកទៅ​ប្រគល់ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

នៅក្នុង​ស្រុក​កញ្ជ្រៀច មាន​ចំនួន​០៥​ឃុំ រួមមាន​ឃុំ​ក្តឿង​រាយ ឃុំ​គោក​គង់​កើត ឃុំ​កញ្ជ្រៀច ឃុំ​ព្រាល​និង​ឃុំ​ត្នោត ក្រុមការងារ បាន​នាំយក​មូលនិធិ​មនុស្សធម៌​សម្តេច ស ខេង ផ្តល់ជូន​ស្ត្រី​សម្រាលកូន​២៧​នាក់ គ្រួសារ​សព​២៤​នាក់ ព្រមទាំង​ស័ង្កសី ១០០​សន្លឹក ព្រមទាំង​រៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ អ្នកស្លាប់​នា​សម័យ​ប៉ុលពត​។​
​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រវិ​ញ​មាន​០៣​ឃុំ ក្រុមការងារ បាន​នាំយក​មូលនិធិ​មនុស្សធម៌ សម្តេច ស ខេង ជូន​ប្រជាពលរដ្ឋ​រួមមាន ឃុំ​អង្គរ​ទ្រេត ឃុំ​ជ្រៃ ឃុំ​មេបុណ្យ និង​ឃុំ​ស្វាយ​អ​ន្ទ​រ រួមមាន ស្ត្រី​សម្រាលកូន​សរុប​ចំនួន​៤៨​នាក់ និង​គ្រួសារ​សព​០៧ ក្នុងនោះដែរ​ក្រុមការងារ​ឃុំ​អង្គរ​ទ្រេត ឃុំ​សំរោង ឃុំ​មេបុណ្យ ឃុំ​ពាន​រោង លោក​អភិបាលស្រុក រួមជាមួយ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​នាំ​ថវិកា សម្ភារ និង​គ្រឿង​ឩ​ប​ភោគ​បរិភោគ ជូន​ដល់​គ្រួសារ​សព គ្រួសារ​មាន​ជម្ងឺ​រាំ​រ៉ៃ គ្រួសារ​លង់ទឹក រន្ទះបាញ់ និង​រលំ​ផ្ទះ សរុបថ​វិកា​៧៣០០០០៛ និង​សម្ភារ​មួយចំនួន​៕

ចំនួនអ្នកទស្សនា

    19574707

  • ថ្ងៃនេះ281
  • ម្សិលមិញ4561
  • សប្តាហ៍នេះ17881
  • ខែនេះ11001
  • ឆ្នាំនេះ347261
  • សរុប19574707