សកម្មជន CNRP នៅ​ឃុំ​ព្រៃ​ឃ្នេ​ស​៥៩​នាក់ មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ CPP ក្រោយ​អស់ជំនឿ​លើ​ថ្នាក់ដឹកនាំ

29-May-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ សមាជិក​សកម្ម និង​ជា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង ចំនួន​៥៩​នាក់ បានមក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​ពួកគេ បាន​អស់ជំនឿ​លើ​ការដឹកនាំ​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា ជាពិសេស​រឿងអាស្រូវ​ស្រី​ញី​របស់លោក កឹម សុខា ចុង​ក្រោយនេះ​តែម្តង​។​

​ពិធី​ទទួល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ផែង វណ្ណៈ អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ព្រៃ​ឃ្នេ​ស តំណាង​លោក តោ ពន្លក ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃំ​ុ​ព្រៃ​ឃ្នេ​ស  និង​លោក ខឹម ឈុំ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​មេសាង នៅ​ភូមិ​ត្រពាំង​ព្រះ​ទី ១ ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង ព្រឹក​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦​។​
លោក ផែង វណ្ណ​: បាន​ថ្លែង​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​នោះ តែងតែ​គិតពី​ការរស់នៅ និង​សុខទុក្ខ​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស​គ្រប់ពេលវេលា ហើយ​ចាត់ចែង​ឲ្យ​ក្រុមការងារ​ទាំងអស់​ចុះ​មូលដ្ឋាន ជួយ​ដោះស្រាយ​រាល់​ការលំបាក​របស់​បងប្អូន មិនត្រូវ​គិតពី​ការនឿយហត់​នោះទេ​។​
​លោក ផែង វណ្ណ​: បាន​ចាត់ទុកថា ការស្ម័គ្រចិត្ត​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ បង្ហាញ​ឲ្យ​ឃើញថា បងប្អូន​បាន​យល់​យ៉ាងពិត​ប្រាកដ​ចំពោះ​គោលនយោបាយ​ដឹកនាំ​ប្រទេសជាតិ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត​របស់​ថ្នាក់ដឹកនាំ​ហើយ​គណបក្ស​ប្រជាជន សូម​ស្វាគមន៍ បងប្អូន​គ្រប់​ពណ៌​សម្បុរ ដើម្បី​មក​ចូលរួមចំណែក​ការអភិវឌ្ឍន៍​សង្គមជាតិ​របស់​យើង កាន់តែ​រីកចំរើន​ខ្លាំង​ឡើង​៕

ចំនួនអ្នកទស្សនា

    19574437

  • ថ្ងៃនេះ11
  • ម្សិលមិញ4561
  • សប្តាហ៍នេះ17611
  • ខែនេះ10731
  • ឆ្នាំនេះ346991
  • សរុប19574437