ប៉ៃលិន៖យុវជនវ័យក្មេងម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ការិយាល័យតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។
នៅយប់ ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៦ ម៉ោង០៧nig៣៩នាទីរថយន្តសង្គ្រោះបន្ទាន់ ការិយាល័យតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ក្រោមជំនួយឧបត្ថម្ភថវិកា ពីសំណាក់លោកជំទាវ បាន ស្រីមុំអ៊ី ឈាន អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិនបានចេញទៅដឹកយុវជនម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល២៧ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍បែកក្បាល នៅចំណុចផ្លូវជាតិលេខ៥៧ភូមិកូនក្លុង សង្កាត់អូរតាវ៉ៅ ក្រុង.ខេត្តប៉ៃលិន។
ដោយមិនគិតប្រាក់និងដោយយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមការងារស្ម័គ្រចិត្តរបស់លោកជំទាវបាន ស្រីមុំអ៊ី ឈាន អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខយើងទាំងអស់គ្នា៕