ភ្នំពេញ៖នៅព្រឹកថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារកសាងគណបក្ស កសាងអង្គការ សហជីពនៅតាមរោងចក្រសហគ្រាសខណ្ឌដង្កោ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាគណបក្សតាមបណ្តារោងចក្រ ចំនួន ២១រោងចក្រ ក្នុងមូលដ្ឋានខណ្ឌដង្កោ។
ពិធីនេះមានវត្តមានចូលរួមពីក្រុមការងារបក្សខណ្ឌ សង្កាត់ យុវជន សាខាបក្សភូមិ និង២០១៦ ក្រុមការងារកសាងគណបក្ស កសាងអង្គការ សហជីពនៅតាមរោងចក្រសហគ្រាសខណ្ឌដង្កោជាច្រើនរូបផងដែរស្ថិតក្រោមអធិបតីភាពលោក នុត ពុធដារ៉ា ប្រធានបក្សខណ្ឌដង្កោ។នាឱកាសនោះលោក នុត ពុធដារ៉ា ប្រធានបក្សខណ្ឌដង្កោ បានជំរុញឲ្យ យុវជនទាំងអស់ ឲ្យខិតខំឲ្យបំពេញតួនាទី និងអនុវត្តគោលនយោបាយ របស់គណបក្សឲ្យសកម្មថែមទៀត និងត្រូវ បញ្ចេញ សមត្ថភាព ដែលរបស់ខ្លួនមានចូលរួម នៅគ្រប់កិច្ចសង្គម ដើម្បីឲ្យក្លាយជាអ្នកបន្តវេន ពិតប្រាកដប្រកប ដោយថាមពលពីអ្នកជំនាន់មុន ស្របតាមគោលនយោបាយ យុវជន ភាវូបនីយកម្ម ហើយដើម្បីឈានទៅសម្រេចបាន តាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ចង់បាននោះយុវជន ទាំងអស់ត្រូវ មានការសាមគ្គី និងត្រូវ មាន ការប្ដេជ្ញាចិត្តខ្ពស់ និងត្រូវហ៊ានលះបង់ គ្រប់យ៉ាងចូលឲ្យបានជ្រៅ នៅក្នុងចលនាមហាជន តាមមូលដ្ឋាន។
លោកក៏បានបន្ថែមថា យុវជននិងក្រុមការងារកសាងគណបក្ស កសាងអង្គការ សហជីពនៅតាមរោងចក្រសហគ្រាសខណ្ឌដង្កោ ត្រូវមានសាមគ្គីភាព ការឯកភាព ថែរក្សារាល់សមិទ្ធផល ដែលមានឲ្យបានគង់វង្ស និងត្រូវខិតខំ កសាងសមិទ្ធផលថ្មីៗ បន្ថែមទៀត ពិសេសទៀត នោះត្រូវបង្កើន សមត្ថភាព ទាំងចំណេះដឹង និងជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីអភិវឌ្ឍប្រទេសជាតិ៕