កណ្ដាល៖នៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៦ ពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ២៩៩៣នាក់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រធានគណអចិន្ត្រៃយ៍គណពង្រឹងស្រុកអង្គស្នួល និង ជាប្រធានគណពង្រឹងមូលដ្ឋានឃុំក្រាំងម្កាក់-បែកចាន ។
ពិធីនេះមានសមាសភាពចូលរួម គណបក្សស្រុក-ឃុំ និង ក្រុមការងារគណពង្រឹងឃុំក្រាំងម្កាក់ រួមនឹងសមាជិកសមាជិកាជាច្រើននាក់ផងដែរ។
ក្រោយពេលប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាជិកថ្មីរួចមក ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានថ្លែងអំណរគុណដល់សមាជិកថ្មី ដែលជាយុវជនជំនាន់ក្រោយដែលបានស្ម័ក្រចិត្តចូលបំរើការងារនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និង បានលើកឡើងអំពីប្រវត្តគណបក្សប្រជាជនកម្ពុជា ដោយគណបក្សមានអាយុកាល 65ឆ្នាំ និងបានសង្កត់ធ្ងន់ថាអាយុកាលនៃគណបក្សប្រជាជនជាតួរលេខមួយដ៌មានវ័យចំណាស់ មិនមែនដូចគណបក្សនយោបាយមួយចំនួនដែលទើបតែបង្កើត បានត្រឹមតែនិយាយភូតកហក់-បំផ្លីការពិត និង សន្យាខ្យល់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និង បានលើកឡើងថារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ផ្អែកទៅលើនយោបាយឈ្នះៗធ្វើឲ្យទេសកម្ពុជាមានសន្តិភាព និង ការអភិវឌ្ឍន៌ - ជាពិសេសបានទប់ស្កាត់មិនឲ្យមានរបបបនប្រល័យពូជសាសន៌សាជាថ្មីឡើងវិញ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានបកស្រាអំពី ស្ថានភាពនយោបច្ចុប្បន្នដើម្បីឲ្យក្មួយៗដែលជាសមាជិកថ្មីបានយល់ច្បាស់ មានដូចខាងក្រោម ៖
-ត្រូវទប់ស្កាត់កុំអោយចាញ់បោកការអូសទាញរបស់គណបក្សប្រឆាំង ។
-ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ថាប្រសិនបើកម្មករបាត់បង់ការងារនោះកម្មករម្នាក់ស្មើនឹងបាត់បង់ផលប្រយោជន៏ដល់មនុស្ស6នាក់គឺ:ឪពុកម្តាយ ក្រុមគ្រួសារ អ្នកបើកឡានដឹកកម្មករ អ្នកលក់ដូរមុខរោងចក្រ អ្នកមានផ្ទះជួល & អាជីវករលក់ដូរនៅផ្សារ។ ដូច្នេះក្មួយៗកម្មករទាំងអស់ត្រូវគិត ពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចធ្វើសកម្មភាពអ្វីមួយដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម - ប៉ះពាល់ដល់ផលប្រយោជន៏សង្គម-ផលប្រយោជន៏របស់ខ្លួន-ក្រុមគ្រួសារ-ប្រទេសជាតិ។
-រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន តំលៃភ្លើងចាប់ពីខែមេសា ឆ្នាំ2017 នឹងមានតំលៃ610៛ ទូទាំងប្រទេស ហើយបានជំរុញឲ្យអគ្គសនីកម្ពុជាតភ្លើងអគ្គសនីដល់បន្ទប់ជួលក្នុងតំលៃក្រោម 50kw 610៛ ។
-អ្វីដែលមិនអាចកាត់ថ្លៃបាននោះគឺសម្តេច តេជោ ហ៊ុន សែន បានផ្តល់ជាសាច់ប្រាក់ចូលខោប៉ាវប្រជាពលរដ្ឋជាច្រើនដែលប្រជាពល រដ្ឋពុំបានដឹងខ្លួននោះគឺ មានដូចខាក្រោម
-ម៉តូក្រោម125cc មិនបាច់ធ្វើប័ណ្ណបើកបរ -ការផ្លាស់ប្តូរប័ណ្ណបើកបរ និង ពន្យារាជរាដ្ឋាភិបាលបានដាក់ការផ្លាស់ ប្តូរនៅផ្សារ AEON ដើម្បីមានភាពងាយស្រួលដលប្រជាពលរដ្ឋ-ការកាត់ឈ្មោះកម្មសិទ្ធយានយន្ត និង ពន្ធប្រថាប់ត្រាត្រូវបានលើកលែង-ពន្ធផ្លូវម៉ូតូប្រចាំឆ្នាំលុបចោល-ផ្ទេរកម្មសិទ្ធដីធ្លីពី ឪពុកម្តាយមកកូនក៌មិនចាំបាច់បងពន្ធទៀតទេ-ផ្លូវជាតិលេខ4 - ផ្លូវ2004 និង ផ្លូវ វេងស្រេង ក៌មិនចាំបាច់បង់ទៀតដែរ ។
ជាកិច្ចបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា សូមជូនពរដល់ក្មួយៗដែលជាសមាជិកថ្មីឲ្យជួបប្រទៈតែពុទ្ធពរទាំង 4ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡើយ និង បានឧបត្ថម្ភដល់សមាជិកបក្សដែលទើបនឹងបញ្ចូលថ្មីចំនួន 293 នាក់ ក្នុងម្នាក់ៗ 10,000 រៀលនិ
ង អាវ និង មួក គណៈបក្ស និង ឧបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំ /នគរបាល ផងដែរ។