ខេត្តប៉ៃលិន ៖នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៦ លោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន រួមជាមួយសមាជិក សមាជិកា ចុះចែកអំណោយមនុស្សធ៌មកាកបាទក្រហម ជូនប្រជាពលរដ្ឋ ចំនួន៥ភូមិ ស្មើនឹង៦៦គ្រួសារ ដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ក្នុងសង្កាត់អូរតាវ៉ៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសំដែងការ សោកស្តាយ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ក្នុងនាមលោកជំទាវផ្ទាល់ បានផ្តាំផ្ញើ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន រកកន្លែងមាន សុវត្ថិភាព ហាមប្រើទូរស័ព្ទ វិទ្យុ ទូរទស្សន៍..ពេលមានភ្លៀងផ្គររន្ទះ ។
អំណោយចែកជូនរួមមាន៖ អង្ករ២៥kg មី១កេះ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ ប្រេងឆា១ដប អំបិល១កញ្ចប់ ទឹកបរិសុទ្ធអង្គរពូរ៉ូ១យួរ(៦ដបធំ) ត្រីខ១ឡូ ឃីត១កញ្ចប់ ថវិកា៥០០០០រៀល ។ ដោយឡែក ចំពោះប្រជាពលរដ្ឋ២៤គ្រួសារ ដែលរងគ្រោះធ្ងន់ ទទួលបានតង់១បន្ថែម និងថវិកា ១០០០០០ រៀល ៕