កំពង់ចាម៖នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ងួន ស៊ឺមអាន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនិងជាក្រុមការងារចុះជួយស្រុកកោះសូទិន បានដឹកនាំតំណាងសមាជិកសមាជិកានៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ប្រារព្ធខួបលើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា ១៩៥១-២៨មិថុនា ២០១៦ ។
ពិធី នោះក៏ មានការចូលរួម ពីលោកផេន សុផល ប្រធានបក្សស្រុក លោក ហេង ហ៊ុន អនុប្រធានបក្សស្រុក លោក ប្រធានយុវជនស្រុក ក្រុមការងារ បក្ស ខណ្ឌ សមាជិកគណៈកម្មាធិការ បក្ស ស្រុក ក្រុមការងារយុវជន ស្រុក សកម្មជនយុវជន ស្រុក ឃុំ គណៈកម្មាធិការបក្ស ឃុំ សាខាបក្សភូមិ និង មន្ត្រីថ្នាក់ដឹកនាំបក្ស ជាច្រើននាក់ផងដែរសរុបសមាជិកសមាជិកាចូលរួមចំនួន១៩៤នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ងួនស៊ឺមអាន បានមានប្រសាសន៍ថា ការប្រារព្ធកម្មវិធីនេះឡើង គឺក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏បរិសុទ្ធគ្រប់គ្រប់ជំនាន់ ដែលបានតស៊ូប្រយុទ្ធយ៉ាងប្តូរផ្ដាច់ ឥតរាថយនៅគ្រប់ដំណាក់កាលដើម្បីបុព្វហេតុជាតិ ដ៏ឧត្តុង្គឧត្តមបំផុត ។
ឯកឧត្តប្រធានក្រុមការងារ បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនៅក្នុងមូលដ្ឋានផ្ទាល់ បានតបណ្ដាញអគ្គិសនីឲ្យប្រជាពលរស់នៅក្នុងឃុំព្រៃដើមថ្នឹងទាំងមូល បានមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។ស្ទើរមួយថ្ងៃ មួយយប់ ប៉ុន្តែបច្ចុប្បន្ន ប្រពលរដ្ឋគ្រាន់តែធ្វើដំណើរតាមយានយន្តតែជាង ២ម៉ោងកន្លះតែប៉ុណ្ណោះ
ឯកឧត្តម បានបន្ថែមថា “យើងប្តេជ្ញាការពារមាតុភូមិ និងថែរក្សារាល់សមិទ្ធផលសង្គមជាតិ ឲ្យស្ថិតស្ថេរគង់វង្ស បន្តប្រឹងប្រែងកសាងទឹកដីឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យភាព សន្តិភាព ស្ថេរភាព និងការរួបរួមជាតិ ដែលគ្មានការកើតឡើងជាថ្មី នូវរបបសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល” ៕
៕