កណ្ដាល៖នៅព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៦ នៅសាលប្រជុំគណបក្សស្រុកបានបើកកិច្ចប្រជុំបូកសរុបការងារ ប្រចាំខែមិថុនា និងលើកទិសដៅក្នុងខែបន្ទាប់ ឆ្នាំ២០១៦របស់គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុក ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល
កិច្ចប្រជុំមានវត្តមានចូលរួមពី ឯកឧត្តម យុន ហេង អនុប្រធានទី២ គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុក និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានឃុំ ទួលព្រេជ, ឯកឧត្តម នាយឧត្តមសេនីយ ស៊ូ គឹមស៊ុន អនុប្រធាន គណៈពង្រឹងមូលដ្ឋានស្រុក ជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំឆក់ឈើនាង និងអញ្ជើញចូលរួមពីៈ -ឯកឧត្តម លោកជំទាវ លោក-លោកស្រី គណៈពង្រឹងមូលដ្ឋានស្រុក-ឯកឧត្តម លោកជំទាវ លោក-លោកស្រី គណៈពង្រឹងមូលដ្ឋាន គ្រប់ឃុំ-លោក-លោកស្រី សមាជិកគណៈកម្មាធិការគណបក្សស្រុក-ក្រុមប្រឹក្សាស្រុក លោក-លោកស្រីប្រធានគណបក្សឃុំ-ក្រុមប្រឹក្សាឃុំ-ស្មៀនឃុំ- មេប៉ុស្តិ៍រដ្ឋបាលឃុំ គ្រប់ឃុំ -ប្រធានសាខាបក្ស ស២៥-ស២៦ និង កម្លាំងការពារ សរុបវត្តមានៈ ១៣៧នាក់ ស្រី ១២នាក់។
របៀបវារ៖នៃកិច្ចប្រជុំមតិបើកអង្គប្រជុំរបស់ឯកឧត្តម បណ្ឌិត-អានរបាយការណ៍ បូកសរុបប្រចាំខែ និងលើកទិសដៅបន្ត-ការចូលរួមយោបល់ និងមតិបំពេញបន្ថែម របស់សមាជិកអង្គប្រជុំ-មតិបូកសរុប របស់ឯកឧត្តម ប្រធានអង្គប្រជុំ ។
នាឱកាសនោះឯកឧត្តមបណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួលនិងជា ប្រធានអង្គប្រជុំ បានមានប្រសាសន៍ សំណូមពរ ដល់ក្រុមប្រឹក្សាឃុំឱ្យខំប្រឹងប្រែង និងយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ជាពិសេសការផ្តល់សេវា សាធារណៈឱ្យបាន រហ័ស និងតម្លាភាព។
-ព្រមជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានបានឱ្យ ប្រធានការិយាល័យ ដែនដីនគររូបនីយកម្ម សំណង់និងភូមិបាល ស្រុកមកបំភ្លី ពីនីតិវិធីនៃការចុះបញ្ជីរដី ជាលក្ខណៈប្រព័ន្ធ។
-ការចូលរួមបទបង្ហាញពីគម្រោងបណ្តុះបណ្តាល យុវជនក្នុងដំណើឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ ២០១៧និងជ្រើសតាំងតំណាងរាស្ត្រ ២០១៨ខាងមុខ ដោយលោក ស ម៉េង ប្រធានក្រមការងារយុវជនស្រុក ។
-សំណូមពរ ឱ្យក្រុមការងារយុវជន និងសកម្មជនយុវជន គ្រប់ឃុំ ចូលរួមជាមួយឯកឧត្តមលោកជំទាវគណៈពង្រឹងគ្រប់ឃុំ ដើម្បីធ្វើកិច្ចការ រួមគ្នា ។ -រាល់បើកវេទិការសាធារណៈថ្នាក់ជាតិ ត្រូវការិយាល័យជំនាញចូលរួមឱ្យគ្រប់ការិយាល័យ ដើម្បី បានបកស្រាយជូនប្រជាពលរដ្ឋ បានច្បាស់-សំណូមពរឱ្យក្រុមប្រឹក្សាឃុំ គ្រប់ឃុំ ត្រូវបង្កើនសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ។
លោក ប្រធានគណៈកម្មាធការគណបក្សស្រុក បានរាយការណ៍ជូន ពីចំនួនអត្តសញ្ញាណបណ្ណ គម្រូថ្មី ដែលត្រូវបានធ្វើជូនប្រជាពលរដ្ឋ រាល់ថ្ងៃ និងរាយការណ៍ ពីកិច្ចការលំបាកមួយចំនួន នៃការធ្វើអត្តសញ្ញាណបណ្ណ(ចំណូលស្រុក,ខ្វះឯកសារបញ្ជាក់ពីទីកន្លែងកំណើត ...)។
-ការងារជ្រើសរើស មន្ត្រីចុះឈ្មោះបោះឆ្នោត (មន្ត្រីស្រុកមាន ៣នាក់,មន្ត្រី ឃុំ ១នាក់ ក្នុង ១ឃុំ) ។
-បញ្ហាស្នាមមេដៃ -ឯកឧត្តម ប្រធាន សំណូមពរ ពិនិត្យលក្ខណៈសម្បត្តិបេក្ខជនដែលជ្រើសរើសមន្ត្រីចុះឈ្មោះបោះឆ្នោត ។
-ឯកឧត្តម យុន ហេង អនុប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុក សំណូមពរលើការកត់ត្រាស្ថិតិប្រជាពលរដ្ឋក្នុងស្រុក ក្នុងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងស្ថិតិឱ្យបានគ្រប់ជ្រុងជ្រោយ (មន្ត្រីពីCDC ជួយលើបច្ចេកទេស បញ្ចូលស្ថិតិ ប្រជាពលរដ្ឋ) ។
-ឯកឧត្តម ជា វុទ្ធីប្រធានគណៈអិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានឃុំម្កាក់ សំណូមពរក្រុមការងារយុវជន ធ្វើវគ្គបណ្តុះបណ្តាលនេះ ត្រូវធ្វើបច្ចុប្បន្នភាពពីតម្រូវការរបស់យុវជន ដោយយកមូលដ្ឋានសេដ្ឋកិច្ចតាមមូលដ្ឋានផ្ទាល់ៗ និងផ្តល់ព័ត៌មានដែលផ្តល់តម្លៃជូនគាត់ " ផ្តើមការគិត ផ្តើមការធ្វើដោយយុវជនផ្ទាល់តាមមូលដ្ឋាន" ។
-ឯកឧត្តមប្រធាន ស្នើសុំក្រុមការងារបណ្តុះបណ្តាលយុវជន រៀបចំបញ្ជីសំនួរ រួចផ្តល់ជូនយុវជនចូលរួមហើយបានស្នើដល់ថ្នាក់ឃុំដូចជា៖
១. សុំឱ្យមានការបិទផ្សាយជាសាធារណៈតារាងសេវាឃុំ ត្រូវបន្ថែម អ្នកទទួលខុសត្រូវ និងធ្វើឱ្យមានរយៈពេលខ្លី និងតម្លាភាព ដោយធ្វើការផ្សព្វផ្សាយ ពីតារាងសេវាសាធារៈរបស់ឃុំ តាមឃុំ ដោយអញ្ជើញ គណៈពង្រឹងចូលរួមជាគណៈអធិបតី ។
-
២. សូមឱ្យគណៈអភិបាលស្រុកធ្វើសេវាខ្លួនសម្រាប់បង្ហាញនៅកិច្ចប្រជុំខែបន្ទាប់ដូចឃុំដែរ
៣. សុំឱ្យក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀន ត្រូវមានឥរិយាបថ សមរម្យជាមួយប្រជាពលរដ្ឋ ។សម្រាប់ប្រាក់រង្វាន់ គឺត្រូវធ្វើដោយគ្មនលក្ខ័ណ និងតម្លាភាព ។
៤. វគ្គសិក្សាត្រូវមានសំណួរផ្ញើជូនសិក្ខាកាមមុន ដើម្បីទទួលបានព័ត៌មានត្រឡប់ងាយស្រួល ដោះស្រាយបញ្ហាដែលបានជួបតាមមូលដ្ឋាន និងបង្ករលក្ខណៈងាយស្រួលឱ្យយុវជនតាមភូមិ បានចូលរួមជាមួយគណៈពង្រឹងឱ្យបានផុលផុស ។
ចុងក្រោយឯកឧត្តមប្រធាន សំណូមពរ ពេលកិច្ចប្រជុំឱ្យមានការចូលរួមពីស្មៀនឃុំឱ្យបានគ្រប់ឃុំ ផងដែរ៕