កណ្ដាល៖នៅរសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ បានបើកកិច្ចប្រជុំស្តីពីការកែលម្អក្នុងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយមានការចូលរួមពី លោក ស ម៉េង អភិបាលរងស្រុក - លោក មាន សំណាង អធិការស្រុក-ក្រុមប្រឹក្សាស្រុក-ក្រុមប្រឹក្សាឃុំ-ក្រុមការងារឃុំបែកចាន និង មេភូមិចំនួន២១ភូមិ ។
ក្រោយរបាយការណ៍ស្វាគមន៌របស់តំនាងឃុំរួចមក ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានសំណូមពរដល់ក្រុមប្រឹក្សាឃុំ និង ស្មៀនឃុំ ត្រូវចេះបែងចែកការងារណាដែលមាន អទិភាពហើយ ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និង តម្លាភាព ជាពិសេស ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ថាក្រុមប្រឹក្សាឃុំត្រូវតែបង្កើនសម្ថភាពដោះស្រាយបញ្ហាដែលនៅចំពោះមុខជូនប្រជាពលរដ្ឋ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពីព្រោះយើងជាអ្នកបំរើរាស្ត្រ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានឧបត្ថម្ភថវិកា 650$ ដើម្បីធ្វើបង្គន់ចំនួន 2 សំរាប់រោង បុណ្យ នៅភូមិព្រៃបឹង ឃុំបែកចាន - ឧបត្ថម្ភថវិកា 450$ សំរាប់ការជីប្រឡាយរំដោះទឹក នៅភូមិព្រៃសំរោង ស្រុកអង្គស្នួល ខេត្តកណ្តាល - ឧបត្ថម្ភមេភូមិ និង ក្រុមប្រឹក្សាឃុំ 30នាក់ ក្នុងម្នាក់ 20,000៛ - ឧបត្ថម្ភ ក្រុមប្រឹក្សាស្រុក 6នាក់ ក្នុងម្នាក់ 50,000៛ និង ឧបត្ថម្ភការធ្វើអត្តសញ្ញាណប័ណ្ណ 100,000រៀលផងដែរ ។
ជាចុងបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានថ្លែង អំណរគុណដល់ក្រុមប្រឹក្សាឃុំ និង មេភូមិទាំងអស់ ដែលបានចំណាយពេលចូលរួម និង សូមជូនពរនូវពុទ្ធពរទាំង 4ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡើយ ៕