កណ្ដាល៖នៅព្រឹកថ្ងៃទី ១៤ខែកក្កដាឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន - ប្រធានគណអចិន្ត្រៃគណពង្រឹងមូលដ្ឋានស្រុកអង្គស្នួល និង ជាប្រធានគណពង្រឹងមូលដ្ឋានឃុំក្រាំងម្កាក់-បែកចាន បានដឹកនាំក្រុមការងារគណពង្រឹងឃុំហែរទៀនវស្សា និង ទេយ្យទានដើម្បីប្រគេនវត្តចំនួន៤វត្ត គឺវត្តខ្ពប - វត្តកោះអណ្តែត - វត្តព្រះឥន្ទសាមគ្គីធម៌ និង វត្តបែកចានភូមិថ្មី ដោយក្នុង១វត្តមាន អង្ករ៥០គីឡូក្រាម - ទឹកស៊ីអ៊ីវ២យួរ-ទឹកត្រី២យួរ-ប្រេងឆា៥លីត្រ - ប៊ីចេង៥កញ្ចប់-ត្រីខ២យួរ-ស្លាដក១កញ្ចប់-ទានវស្សា១គូ-ទឹកក្រូច២កេស-ទឹកសុទ្ធ២កេស-សាប៊ូ៥គីឡូក្រាម-ប្រេងម៉ាស៊ូត៣០លីត្រ និង បច្ច័យ២០០០០០រៀល ។ ដែលស្ថិតនៅក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្រោយពេលប្រគេនទៀនវស្សារួចរាល់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានធ្វើការសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នឹង សិស្សានុសិស្ស ដោយបានលើកឡើងពីសម័យប្រល័យពូជសាសន៍ប៉ុលពត វិស័យព្រះពុទ្ឋសាសនាក៏ដូចជាទីវត្តអារាម ត្រូវបានពួកពល ពត យកទៅធ្វើជាគុគ ហើយព្រះសង្ឃត្រូវបានគេផ្សឹកយកទៅសម្លាប់ចោល ដូច្នេះក្រោយថ្ងៃរំដោះ៧មករា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់របស់សម្តេចតេជោ ទីវត្តអារាមត្រូវបានកកើតឡើងវិញជាបណ្តើរៗ រហូតមកដល់បច្ចុប្បន្ន មានទៅដល់ជាង៥០០០វត្ត នេះសបញ្ចាក់ឲ្យឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាពទើបប្រជាពលរដ្ឋមានលទ្ធភាពធ្វើបុណ្យ ហើយក៌ធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានផងដែរ ។
ក្នុងនោះផងដែរ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានបក ស្រាយអំពីស្ថានភាពនយោបាយបច្ចុបុបន្ន - នយោ បាយភូតកហក់របស់គណបក្សប្រឆាំង - និងបានសង្កត់ធ្ងន់ថាក្នុងនាមលោកតា លោកយាយ ជាឪពុក ម្តាយ ពូ មីង របស់ ក្មួយកម្មករ ត្រូវជួយអប់រំណែនាំដល់ក្មួយត្រូវពិចារណាឲ្យបានវែងឆ្ងាយ កុំជឿតាមពាក្យញុះញ៉ុង របស់សហជីព ក៏ដូចជាគណបក្សប្រឆាំងដែលនាំឲ្យក្មួយធ្វើបាតុកម្មនោះក៌ដូចជាការវៃបំបែកឆ្នាំងបាយរបស់ក្មួយដូចគ្នា ហើយក្នុងនោះទៀតសោត ប្រសិនបើកម្មករបាត់បង់ការងារនោះកម្មករម្នាក់ស្មើនឹងបាត់បង់ផលប្រយោជន៏ដល់មនុស្ស6នាក់គឺ:ឪពុកម្តាយ ក្រុមគ្រួសារ អ្នកបើកឡានដឹកកម្មករ អ្នកលក់ដូរមុខរោងចក្រ អ្នកមានផ្ទះជួល & អាជីវករលក់ដូរនៅផ្សារ។ ដូច្នេះបងប្អូនសមាជិកទាំង អស់ត្រូវគិតពិចារណាឱ្យបានច្បាស់លាស់មុន ហើយណែនាំដល់កូនចៅសម្រេចធ្វើសកម្មភាពអ្វីមួយដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម - ប៉ះពាល់ដល់ផលប្រយោជន៏សង្គម-ផលប្រយោជន៏របស់ខ្លួន-ក្រុមគ្រួសារ-ប្រទេសជាតិ ។
រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច តេជោ បានដាក់លុយចូលក្នុងហោប៉ាវប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋមិនបានដឹងខ្លួនបានផ្តល់នូវស្ពានឆ្លងស្ទឹងព្រែកត្នោតដើម្បីឆ្លងទៅស្រុកកណ្តាលស្ទឹង ដោយប្រជាពលរដ្ឋលែងពិបាកជិះទូកដរ អស់លុយទៀតទេ
-ម៉តូក្រោម125cc មិនបាច់ធ្វើប័ណ្ណបើកបរ - ការកាត់ ឈ្មោះកម្មសិទ្ធយានយន្ត និង ពន្ធប្រថាប់ត្រាត្រូវបានលើកលែង - ពន្ធផ្កូវប្រចាំឆ្នាំលុបចោល - ផ្ទេរកម្មសិទ្ធដីធ្លីពី ឪពុកម្តាយមកកូន ក៌មិនចាំបាច់បងពន្ធទៀតទេ។- ផ្លូវជាតិលេខ4 - ផ្លូវ2004 និង ផ្លូវ វេងស្រេង ក៌មិនចាំបាច់បង់ទៀតដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត រស់ វណ្ណា នឹង ក្រុមការងារបានចូលរួមក្នុងកម្មវិធីបញ្ចុះខ័ណ្ឌសីមាក្នុងវត្តខ្ពប ដោយបានចូលបច្ច័យសំរាប់បង្ហើយការកសាងវិហារនូវបច្ច័យ 4,000,000៛ និង 886$ ។
ជាកិច្ចបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានជូនពរដល់លោកតា - លោកយាយ នឹង ក្មួយសិស្សានុសិស្ស សូមឲ្យជួបតែពុទ្ធពរទាំង4ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡើយ ៕