ឯក ឧ​ត្ត​ម​ស្បោង សារ៉ាត និង​ក្រុមការងារ បាន​នាំយក ទៀន​ព្រះវស្សា​ប្រគេន ព្រះសង្ឃ នៅ​វត្ត ព្រៃ​អ​ង្គុ​ញ ឃុំ​ព្រៃ​កណ្តៀង​

20-July-2016 | ដោយ មែន កំសត់




 ខេត្តព្រៃវែង ៖​ បុណ្យ​ចូល​ព្រះវស្សា​គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​ព្រះពុទ្ធសាសនា​ដែល​នឹង ចូល​មកដល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ ពិធីបុណ្យ​នេះ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅក្នុង​កំឡុង​រដូវវស្សា ជា​រដូវភ្លៀង​ដែល​ប្រជាពលរដ្ឋ​ក៏ដូចជា​ព្រះសង្ឃ​ពិបាក​ក្នុងការ​ធ្វើដំណើរ និង​និមន្ត​ពី​ទីកន្លែង​មួយ​ទៅ​កន្លែង​មួយ​។ ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស​ដាក់​ឲ្យ​ព្រះ​ភិក្ខុ​ទាំងឡាយ​ចូល​វស្សា រយៈពេល​បី​ខែ​ដើម្បី​សិក្សា​រៀនសូត្រ​ពី​ធម៌​ដោយ​ពុទ្ធបរិស័ទ​ជា​អ្នក ទំនុកបម្រុង​ព្រះសង្ឃ​នៅក្នុង​កំឡុងពេល​ចូល​វស្សា​បី​ខែ​នេះ​។​


 ដោយមាន​ការគិតគូរ​និង យកចិត្តទុកដាក់​អំពី សុខទុក្ខ នៃ​ការរស់នៅ របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ព្រះសង្ឃ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ពី​សំណាក់ ក្រុមការងារ​គណៈកម្មាធិកា​រ​បក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង ក្រុមការងារ ស្រុក​ឃុំ ទើប​នៅវេលា​ព្រឹក​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៦ នៅ​វត្ត​ព្រៃ​អ​ង្គុ​ញ ឃុំ​ព្រៃ​កណ្តៀង​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង ឯក ឧ​ត្ត​ម​ស្បោង សារ៉ាត ប្រធាន​ក្រុមប្រឹក្សា ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រៃវែង រួម​នឹង​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រៃ​កណ្តៀង បាន​អញ្ជើញ យក​ទៀនវស្សា​មក​ប្រគេន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា នៅ​វត្ត​ព្រៃ​អ​ង្គុ​ញ ឃុំ​ព្រៃ​កណ្តៀង​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​។​

 ពិធី​នោះដែរ មានការ​អញ្ជើញ​និមន្ត​ចូលរួម​យ៉ាង​កុះករ ពី​សំណាក់ ព្រះសង្ឃ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​អភិបាល ស្រុក លោក​មេឃុំ មេភូមិ កងកំលាំង​នគរបាល ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ និង ក្រុមការងារ​ចុះជួយ​ឃុំ ជាច្រើន​នាក់​ផងដែរ ។


​លើសពីនេះទៅទៀត ក្រោយពី​ការ​សំណេះសំណាល​ល​ចប់ ឯក ប្រធាន​ក្រុមប្រឹក្សា​បាន​ប្រគេន​នូវ​ទៀន​ព្រះវស្សា សម្ភារៈ​គ្រឿងឧបភោគ និង បច្ច័យ ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ទី​អារាម​វត្ត​នៅ​វត្ត​ព្រៃ​អ​ង្គុ​ញ ឃុំ​ព្រៃ​កណ្តៀង នាឱកាស​នោះ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19587597

  • ថ្ងៃនេះ3821
  • ម្សិលមិញ4091
  • សប្តាហ៍នេះ3821
  • ខែនេះ23891
  • ឆ្នាំនេះ360151
  • សរុប19587597