កណ្ដាល៖នៅព្រឹកថ្ងៃទី ២៣ខែកក្កដាឆ្នា២០១៦ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន-ប្រធានគណពង្រឹងមូលដ្ឋានស្រុកអង្គស្នួល និង ជាប្រធានគណពង្រឹងមូលដ្ឋានឃុំបែកចាន-ក្រាំងម្កាក់ អញ្ចើញជាអធិបតីភាពក្នុងកម្មវិធី សំណេះ សំណាលជាមួយ មន្ត្រីបក្សភូមិ-ឃុំ នង ប្រកាសផ្លាស់ប្តូរសមាសភាពគណពង្រឹង និង បំពេញបន្ថែមគណពង្រឹងភូមិថ្មី នៅឃុំក្រាំងម្កាក់-បែកចាន ។
ពិធី សំណេះ សំណាលនេះដោយបានចូលរួមពីឯកឧត្តម យុន ហេង អនុប្រធានទី2គណពង្រឹងស្រុក - លោក នឹម នីរ៉ាដេត ប្រធានគណបក្សស្រុក - ក្រុមប្រឹក្សាស្រុក-ឃុំ - ក្រុមការងារបែកចាន-ក្រាំងម្កាក់ និង មេភូមិ ។
ក្រោយប្រកាសសមាសភាពគណពង្រឹងភូមិរួមមក ឯកឧត្តម បណ្ឌិត រស់ វណ្ណា លើកទឹកចិត្ត និង ជំរុញដល់ក្រុមការងារតាមភូមិចូលរួមជាមួយគណបក្សឃុំចូលដល់ខ្នងផ្ទះ និងស្តាប់នូវទុកកង្វល់របស់ប្រជាពល រដ្ឋដើម្បីបានដោះស្រាយបានទាន់ពេលវេលា ។ ក្នុងនោះផងដែរ ឯកឧត្តម បណ្ឌិត សូមស្នើដល់ក្រុមប្រឹក្សាឃុំទាំងពីរជួយផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលា ហើយមានតម្លាភាព និង ដោះស្រាយសំណើសំណូមពររបស់ប្រជាពលរដ្ឋដែលស្នើសុំតាមរយៈវេទិការសាធារណៈ ដូច្នេះ មូលដ្ឋានភូមិ-ឃុំតត្រូវធ្វើកំណត់ត្រាស្នើសុំឲ្យបានច្បាស់លាស់ ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានបកស្រាយពីស្ថានភាពនយោបាយបច្ចុប្បន្ន និង បកស្រាយពីមេគណបក្សប្រឆាំងដែលបានស្នើដល់សភាអ៊ឺរ៉ុបឲ្យបិទការនាំចូលសម្លៀកបំពាក់ពីកម្ពុជា ដែលជាអំពើវាយបំបែកឆ្នាំងបាយ និង សម្លាប់កម្មករ ទូទាំងប្រទេស ។
ជាកិច្ចបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានឧបត្ថម្ភដល់សមាជិកដែលចូលរួមក្នុងម្នាក់ៗ ចំនួន 65 នាក់ក្នុងម្នាក់ 10,000រៀល- ឧបត្ថម្ភក្រុមជួយក្មេងដែលញានថ្នាំទៅមណ្ឌលផ្តាច់ថ្នាំញៀន នូវថវិកា200$ - ឧបត្ថម្ភយុវជនទាំងពីរឃុំដែលត្រូវចូលសិក្សាវគ្គនយោបាយចំនួន 58 នាក់ ក្នុងម្នាក់ៗ 20,000 ៛ និង សូមជូនពរ ឯកឧត្តម យុន ហេង និង ក្រុមការងារទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង4ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡើង ។