ព្រៃវែង៖នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៦នៅវត្តព្រែកចង្ក្រានលើ ឃុំ ព្រែកចង្ក្រានស្រុកស៊ីធរកណ្តាលឯកឧត្តមនាយឧត្តសេនីយ៍កង សុខន អគ្គស្នងការរងនគបាលជាតិ និងជាប្រធានក្រុមការងារ ស្រុកស៊ីធរកណ្តាល បាននាំយកមកនូវទៀនព្រះវស្សា គ្រឿងបរិក្ខាជូនដល់វត្ត២ឃុំគឺ ឃុំព្រែកចង្ក្រាននិងឃុំល្វេចំនួន សរុប៨វត្ត ។
នាពិធីនោះដែរ មានការអញ្ជើញចូលរួមយ៉ាងកុះករ ពីសំណាក់លោក ម៉ននី បណ្ឌិត អភិបាលនៃអភិបាលស្រុកស៊ីធរកណ្ដាល លោក លោកស្រីជាក្រុមការងារចុះជួយស្រុកឃុំ មេឃុំ មេភូមិ កងកំលាំងនគរបាល ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និង ក្រុមការងារចុះជួយឃុំ ជាច្រើននាក់ផងដែរ ។
នាឱកាសនោះដែរឯកឧត្តមនាយឧត្តសេនីយ៍កង សុខន អគ្គស្នងការរងនគបាលជាតិ នងជាប្រធានក្រុមការងារ ស្រុកស៊ីធរកណ្តាល និងក្រុមការងារ ត្រូវ បាន ទទួល ស្វាគមន៍ ពីសំណាក់ប្រជាពលរដ្ឋ និង ព្រះសង្ឃ យ៉ាងច្រើន កុះករប្រកបដោយ ភាពសប្បាយ រីករាយស្និទ្ធស្នាល ក្រៃលែង ជាទីបំផុត ដោយបង្ហាញ ពីទឹកចិត្តស្រឡាញ់ រាប់អានប្រកបដោយភាតរភាព សទ្ធា ជ្រះថ្លា ក្នុង ពិធី ប្រគេនទៀនព្រះវស្សានាព្រឹកនេះ។
ឯកឧត្តមបានលើកផងដែរថា៖បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យដ៏ធំ មួយរបស់ព្រះពុទ្ធសាសនាដែលនឹង ចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងកំឡុងរដូវវស្សា ជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃពិបាកក្នុងការធ្វើដំណើរ និងនិមន្តពីទីកន្លែងមួយទៅកន្លែងមួយ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាសដាក់ឲ្យព្រះភិក្ខុទាំងឡាយចូលវស្សា រយៈពេលបីខែដើម្បីសិក្សារៀនសូត្រពីធម៌ដោយពុទ្ធបរិស័ទជាអ្នក ទំនុកបម្រុងព្រះសង្ឃនៅក្នុងកំឡុងពេលចូលវស្សាបីខែនេះ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានលើកឡើង ផងដែរថា៖ ដោយប្រទេសយើង មានសុខសន្តិភាព ស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំទើបយើងមានឱកាសប្រារព្ធពិធីបុណ្យយ៉ាងសប្បាយនាព្រឹក នេះ។ក្រោយពីសំនេះសំណាលចប់ឯកឧត្តមក៏បានប្រគេននូវទឿនព្រះវស្សា និងទេយ្យទានក្នុងនោះមានដូចខាងក្រោម ៖១,អង្ករនាងខុនចំនួន ១បេ៥០គីឡូក្រាម/២/ទឹកស៊ីអ៊ីវ ១យួ/៣,ទឹកត្រី ១យួ/៤,ទឹកបរិសុទ្ធវីតាល់ ២កេស/៥,មីម៉ាម៉ា ១កេស៦,ទៀនវស្សា ១គូ/៧,បច្ច័យមួយវត្ត២០០,០០០រ/៨,ជូនតាជីយាយជីចំនួន៣២នាក់ ក្នុង១នាក់ចំនួន ១០,០០០៛/៩,ប្រជាការពារភូមិចំនួន៨នាក់ ក្នុងមួយនាក់ចំនួន២០,០០០៛/១០,កំលាំងនគរបាលប៉ុស្ត៍៥នាក់ ក្នុងមួយនាក់ចំនួន២០,០០០៛។