កណ្ដាល៖នៅរសៀលថ្ងៃទី ២៤ខែកក្កដាឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល បានអញ្ចើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោ បាយដល់មន្ត្រីគណបក្សនិងសកម្មជនយុវជនស្រុកអង្គស្នួល។ពិធីនេះដោយចូលរួមពី លោក-លោកស្រីជាសមាជិកបក្សស្រុក ប្រធានគណបក្សឃុំ ទាំង១០ សាខាបក្សភូមិនិង យុវជនជាសិក្ខាកាម សរុប 311នាក់។
ក្រោយរបាយការណ៍បូកសរុបវគ្គរបស់ លោក ប៉ែន សេដ្ឋា ប្រធានគណៈគ្រប់គ្រងវគ្គ រួចមក ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានប្រសាសន៍សំណេះសំណាលលើសភាពការណ៍នយោ បាយបច្ចុប្បន្ន របស់ប្រទេសកម្ពុជា ជាពិសេសបានបកស្រាយ ដល់យុវជន អំពីភាពខុសគ្នាពី ប្រវត្តិ និង វីរភាពរបស់គណបក្សប្រជាជន ដែលប្រសូត្រពីប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន-ដើម្បីប្រជាជន ហើយបានរំដោះប្រជាជនពីបនប្រល័យពូជសាសន៍ប៉ុលពត និង ផ្តល់កំណើតទី2ដល់ប្រជាជនទូទាំងប្រទេស ហើយ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ដោយអនុវត្តនយោបាយឈ្នះៗ បានផ្តល់នូវសុខសន្តិភាពជូនប្រជាពលជន ដែលផ្ទុយពី គណបក្សផ្សេងៗ ដែលបង្កើតឡើងដើម្បីតែអំណាច បោកប្រាស់ កាឡេចកាឡុច និង ភូតកហក់ប្រជាជន និងមិនខ្វល់ពីសុខទុក្ខរបស់ប្រជាជនម្តងណាឡើយ ធ្វើយ៉ាងណាឲ្យតែបុគ្គល នឹងក្រុមគ្រួសារបានផលប្រយោជន៌ លើសពីនេះទៅទៀតនោះ ថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យសហគមន៍អឺរ៉ុប បិតការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា ទាំងនេះជាទង្វើវាយបំបែកឆ្នាំងបាយ និង សំលាប់ក្មួយៗកម្មករ កម្មាការនី ដោយប្រយោល មិនតែប៉ុណ្ណោះស្មើនឹងសំលាប់ក្រុមគ្រួសារកម្មករផងដែរ ។
ជាកិច្ចបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បានថ្លែងអំណរ គុណដល់គណៈគ្រប់គ្រងវគ្គ - គ្រូឧទ្ទេសនាម និង សិក្ខាកាមទាំងអស់ដែលចំណាយពេលក្នុងថ្ងៃឈប់សំរាកដើម្បីមកបំប៉ននូវវគ្គនយោបាយដើម្បីជាចំណេះក្នុងការអនុវត្តការងារតាមគោនយោបាយបក្ស និង សូមជូនពរ ឲ្យជួបប្រទះទាំងពុទ្ធពរទាំង 4ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡើយ ។