ភ្នំពេញ៖នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារប្រតិបត្តិរបស់លោកជំទាវបាន ស្រីមុំអ៊ី ឈាន អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានចុះបើកផ្តល់ថវិកាឧបត្ថមជូនលោកយាយលោកតានៅខេត្តប៉ៃលិនចំនួន១៦០នាក់ដែលម្នាក់ៗទទួលបានថវិកាចំនួនមួយសែនរៀល (១០០,០០០៛) សរុបដប់ប្រាំមួយលានរៀល(១៦,០០០,០០០៛ )ក្នុងមួយខែៗ ។
ថវិកាទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបានស្រីមុំអ៊ីឈានដែលលោកទាំងពីរបានបង្កើតមូលនិធិផ្តល់ថវិកាជូនលោកយាយលោកតាចាស់ៗចាប់តាំងពីឆ្នាំ២០១១មកម្លេះ គឺដើម្បីទ្រទ្រង់ថែទាំជីវភាពសុខភាពលោកយាយលោកតានិងជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគោលនយោបាយលើកកំពស់ជីវភាពសុខភាពចាស់ជរា និងកុមារតាមលំអានរបស់សម្តេចតេជោហ៊ុនសែននិងសម្តេកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន(លោកយាយគឺម្តាយធម៌លោកតាគឺឪពុកធម៌កូនភ្លោះបីគឺជាកូនរបស់សម្តេចទាំងពីរ ។
នេះហើយគឺជាការគិតគូយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់ មន្ត្រីគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ជាហេតុធ្វើអោយប្រជាជននៅតែគាំទ្រគោលនយោបាយរបស់ គណបក្សប្រជាជាជនកម្ពុជា ដោយឡែកខេត្តប៉ៃលិនប្រជាជនគោរពស្រលាញ់និងគាំទ្រលោកជំទាវបាន ស្រីមុំនិងឯកឯកឧត្តមអ៊ី ឈាន ព្រោះលោកទាំងពីរគិតគូដល់ពួកគាត់រហូតមក ។