ព្រៃវែង៖ព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០១៦លោក ម៉ននី បណ្ឌិត អនុប្រធានបក្សស្រុក និងជាអភិបាលស្រុកបានចូលរួមសំណេះសំណាលជាមួយសកម្មជនបក្ស នៅឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែង។មានវត្តមានក្នុងឱកាសនោះដែរ មានការចូលរួមពីលោក ក្រុមការងារបក្សស្រុក គណៈកម្មាធិការ បក្សឃុំ សាខាបក្ស ភូមិ និងមន្ត្រីជាសកម្មជនបក្សជាច្រើនរូបផងដែរ។
លោកម៉ននី បណ្ឌិត ក៏បានលើកទឹកចិត្ត និង ជំរុញដល់ក្រុមការងារតាមភូមិចូលរួមជាមួយគណបក្សឃុំចូលដល់ខ្នងផ្ទះ និងស្តាប់នូវទុកកង្វល់របស់ប្រជាពល រដ្ឋដើម្បីបានដោះស្រាយបានទាន់ពេលវេលា ។ ក្នុងនោះផងដែរ លោកក៏សូមស្នើដល់ក្រុមប្រឹក្សាឃុំទាំងពីរជួយផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលា ហើយមានតម្លាភាព និង ដោះស្រាយសំណើសំណូមពររបស់ប្រជាពលរដ្ឋដែលស្នើសុំតាមរយៈវេទិការសាធារណៈ ដូច្នេះ មូលដ្ឋានភូមិ-ឃុំតត្រូវធ្វើកំណត់ត្រាស្នើសុំឲ្យបានច្បាស់លាស់ ។
ក្នុងឱកាសនោះ លោកអនុប្រធានបក្សស្រុកបានបកស្រាយពីស្ថានភាពនយោបាយបច្ចុប្បន្ន និង បកស្រាយពីមេគណបក្សប្រឆាំងដែលបានស្នើដល់សភាអ៊ឺរ៉ុបឲ្យបិទការនាំចូលសម្លៀកបំពាក់ពីកម្ពុជា ដែលជាអំពើវាយបំបែកឆ្នាំងបាយ និង សម្លាប់កម្មករ ទូទាំងប្រទេស ។ ហើយគោលនយោបាយបក្សជាពិសេសមានគោលនយោបាយច្បាស់លាស់ សម្រាប់ដឹកនាំសង្គមជាតិ ឲ្យឆ្ពោះទៅភាពរីកចម្រើន។ សមាជិក នៃគណបក្សប្រជាជនកម្ពុជា បានសម្តែងការរំពឹងថា ក្រោមទង់របស់គណបក្សប្រជាជនកម្ពុជា ពួកគេនឹងមានឱកាសចូលរួមចំណែកកសាងសង្គមកម្ពុជា ឲ្យកាន់តែរីកចម្រើន។
លោកក៏ជម្រុញឲ្យសមាជិកបក្ស ក៏មិនភ្លេចផងដែរ និងត្រូវប្រឹងប្រែងជួយសម្របសម្រួល និងជំរុញឲ្យប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទៅធ្វើអត្តសញ្ញាណបណ្ណ និងទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។ក្រោយពីការសំណេះសំណាលចប់លោកអនុប្រធានបក្សស្រុកក៏ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន២០០,០០០៛ដល់សមាជិកដែលបានចូលរួមផងដែរ៕