​ឯកឧត្តម កែប ជុតិមា​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ចុះជួយ​ខណ្ឌដង្កោ​

14-August-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គណបក្ស​ខណ្ឌ​ដង្កោ​បានរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ចុះជួយ​ខណ្ឌដង្កោ ដើម្បី​ត្រួតពិនិត្យ​ការងារ​មួយចំនួន​ឆ្ពោះទៅកាន់​ការចុះឈ្មោះ​បោះឆ្នោត ក្រោម​អធិបតីភាព ឯកឧត្តម កែប ជុតិមា ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌដង្កោ​។​​ក្នុងឱកាស​នោះដែរ មានការ​ចូលរួម​ពី​លោក ក្រុមការងារ​បក្ស​ខណ្ឌ គណៈកម្មាធិការ បក្ស​សង្កាត់ សាខា​បក្ស ភូមិ និង​មន្ត្រី​ជា​សកម្មជន​បក្ស​ជាច្រើនរូប​ផងដែរ​។

​ឯកឧត្តម កែប ជុតិមា ក៏បាន​លើកទឹកចិត្ត និង ជំរុញ​ដល់​ក្រុមការងារ​តាម​ភូមិ​ចូលរួម​ជាមួយ​គណបក្ស​ឃុំ​ចូលដល់​ខ្នង​ផ្ទះ និង​ស្តាប់​នូវ​ទុក​កង្វល់​របស់​ប្រជា​ពល រដ្ឋ​ដើម្បី​បាន​ដោះស្រាយបាន​ទាន់ពេលវេលា ។ ក្នុងនោះ​ផងដែរ ឯកឧត្តម​ក៏​សូម​ស្នើ​ដល់​ក្រុមប្រឹក្សា​សង្កាត់​មេភូមិ ជួយផ្តល់​សេវាសាធារណៈ​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​មាន​តម្លាភាព និង ដោះស្រាយ​សំណើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​តាមរយៈ​វេទិការ​សាធារណៈ ដូច្នេះ មូលដ្ឋាន​ភូមិ​-​ឃុំ​ត​ត្រូវធ្វើ​កំណត់ត្រា​ស្នើសុំ​ឲ្យ​បានច្បាស់លាស់ ។

​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​បក្ស​ស្រុក​បាន​បកស្រាយ​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន និង បកស្រាយ​ពី​មេគណបក្ស​ប្រឆាំង​ដែល​បានស្នើ​ដល់​សភា​អ៊ឺរ៉ុប​ឲ្យ​បិទ​ការ​នាំចូល​សម្លៀកបំពាក់​ពី​កម្ពុជា ដែលជា​អំពើ​វាយ​បំបែក​ឆ្នាំងបាយ និង សម្លាប់​កម្មករ ទូទាំងប្រទេស ។ ហើយ​គោលនយោបាយ​បក្ស​ជាពិសេស​មាន​គោលនយោបាយ​ច្បាស់លាស់ សម្រាប់​ដឹកនាំ​សង្គមជាតិ ឲ្យ​ឆ្ពោះទៅ​ភាព​រីកចម្រើន​។ សមាជិក នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​ការ​រំពឹងថា ក្រោម​ទង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពួកគេ​នឹង​មានឱកាស​ចូលរួមចំណែក​កសាង​សង្គម​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​។​
​ឯកឧត្តម ក៏​ជម្រុញ​ឲ្យ​សមាជិក​បក្ស ក៏​មិន​ភ្លេច​ផងដែរ និង​ត្រូវ​ប្រឹងប្រែង​ជួយ​សម្របសម្រួល និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ទៅធ្វើ​អត្តសញ្ញាណ​បណ្ណ និង​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​ឆ្នាំ​២០១៧ ក៏ដូចជា​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ឆ្នាំ​២០១៨ ៕

ចំនួនអ្នកទស្សនា

    19556527

  • ថ្ងៃនេះ3821
  • ម្សិលមិញ3161
  • សប្តាហ៍នេះ21241
  • ខែនេះ74141
  • ឆ្នាំនេះ329081
  • សរុប19556527