ព្រៃវែង៖នៅថ្ងៃទី២៧-ខែសីហាឆ្នា២០១៦ នៅ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស៊ីធរកណ្ដាលមានរៀបចំកិច្ចប្រជុំ ដើម្បី ពង្រឹង សកម្មភាព នៃការងារ របស់គណៈពង្រឹងនិងផ្សព្វផ្សាយការងារចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ស្របតាមគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា និងសម្រេចបានតាមផែនការ យុទ្ធសាស្ត្រ ដើម្បីឈានបានភាពជោគជ័យនិងទទួលបានប្រៀបឈ្នះនៅការបោះឆ្នោតនាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម កង សុខន ប្រធានក្រុមការងារស្រុក ។
កិច្ចប្រជុំមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវប្រធានក្រុមការងារឃុំនិង សមាជិក ទូទាំងស្រុកស៊ីធរកណ្តាល គណៈកម្មាធិការបក្សស្រុក ឃុំ សាខាបក្សភូមិ សកម្មជនយុវជនស្រុកឃុំ សសយក និងមន្ត្រីចុះពង្រឹងតាមឃុំជាច្រើននាក់ផងដែរ។
ដំណើរការប្រជុំរបស់គណៈពង្រឹង គណបក្សប្រជាជនកម្ពុជា បានដំណើរការប្រកបដោយប្រជាធិតេយ្យ និងតម្លាភាពដើម្បីពង្រឹងសកម្មភាពការងារ នៅក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅ រកប្រៀបឈ្នះនៅពេលបោះឆ្នោតនាពេលខាងមុខ។
បន្ទាប់មកឯកឧត្តម កង សុខន ប្រធានក្រុមការងារស្រុក ក៏បានមានមតិផ្ដាំផ្ញើ ដល់សកម្មជនយុវជនដែលត្រូវបានជាប់ឆ្នោតថ្មី៖ លោកក៏បានសម្ដែងនូវអំណរសាទរ ចំពោះសកម្មជនយុវជន និងមន្ត្រីបក្សដែលដែលបានចំណាយពេលអស់កម្លាំងកាយនិងចិត្តបម្រើការពារ គាំទ្រគិលនយោបាយរបស់គណបក្សសម្រេចបានផែនការនិងចំណុចដែលបានគ្រោងទុក។
លើសពីនេះទៅទៀតឯកឧត្តម ក៏បានផ្ដាំផ្ញើ ផងដែរថា៖ដល់ថ្នាក់ដឹកនាំនៅតាមឃុំភូមិដើម្បីសម្រេចបាន ជោគជ័យដែលជាមូលដ្ឋាន ក្នុងការ កសាង និងអភិវឌ្ឍន៍សង្គមជាតិ នាពេលអនាគត សម្រាប់ប្រទេសជាតិ ហើយត្រូវចូលរួម សហការជាមួយសាខាបក្សភូមិ និងគណៈកម្មាធិការបក្សឃុំរួមនឹង ក្រុមការងារ ក្នុងការបំផុសចលនាពង្រឹង ការងារបក្សមូលដ្ឋាន និងផ្សព្វផ្សាយគោលការណ៍ដឹកនាំរបស់បក្ស ដោះស្រាយលើការងារចម្បងរួមមាន ៖សេវារដ្ឋបាល សន្តិសុខ ធារាសាស្ត្រ គមនាគមន៍ ជនបទ មិនគាបសង្កត់ ស្មោះត្រង់ និងចុះពង្រឹងដល់ស្រទាប់មហាជន និងណែនាំដល់យុវជន ប្រជាពលរដ្ឋ ឲ្យចូលរួមចុះឈ្មោះ បោះឆ្នោត និង បោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជំនះនៅការបោះឆ្នោត ឆ្នាំ ២០១៧- ២០១៨ខាងមុខនេះដើម្បីបន្ត ការ គាំទ្រ សម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល នៅអណត្តិ បន្ត បន្ទាប់ទៀត។
-