ភ្នំពេញ៖ នៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៦ ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ដឹកនាំដោយ ឯកឧត្តម អាន ជាលី និង លោក ប៊ិន ស៊ីនាថ តំណាងឲ្យ ឯកឧត្តម ហ៊ុន ម៉ានិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ជាថវិកាចំនួនមួយលានរៀល និងអង្ករចំនួន ១០០គីឡូក្រាមទៅ ឧបត្ថម្ភដល់ក្រុមគ្រួសារនៃសព ត្រូវជាឪពុករបស់យុវជន លឹម ចន្ថាន ស្ថិតនៅ ភូមិឈើទាលរាំ ឃុំស្វាយទងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
នាឪកាសនោះដែរ ឯកឧត្តម អាន ជាលី និង លោក ប៊ិន ស៊ីនាថ ព្រមទាំងក្រុមការងារ បានចូលរួម រំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយយុវជន លឹមចន្ថាននិងគ្រួសារនៃសពផងដែរ។ បញ្ជាក់ផងដែរថា លោក លឹម ចន្ថានជា ប្រធាននិស្សិត នៅ វត្តពិភទ្ទរង្សី ហៅ វត្តចិនដំដែក ។
គ្រួសារនៃសពបានព្រមទាំងប្រជាពលរដ្ឋក្នុងភូមិ សម្តែងនៅអារម្មណ៍កក់ក្តៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ានិត ដែលតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស នៅពេលដែលមានមានទុក្ខ ដ៏សែនក្រៀមក្រំដូចជា យុវជន លឹម ចន្ថាន និងគ្រួសារនៃសពនាថ្ងៃនេះ។