ភ្នំពេញ៖ នាព្រឹក ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ បានប្រារព្ធពិធី ជួបជុំ សំណេះសំណាល ជាមួយក្រុមកីឡាករអុំទូក នាគរាជពោធិសែនជ័យ ប្រមាណជាង ១០០ នាក់ ស្ថិតនៅក្នុងភូមិសាស្ត្រ វត្តពូនភ្នំ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុង ពិធីនោះដែរ មានការអញ្ជើញចូលរួម ពីសំណាក់ ព្រះចៅអធិការវត្ត ពូនភ្នំ លោកប៊ិន ស៊ីនាថ ប្រធានការិយាល័យភូមិបាល លោក សេង គន្ធ អភិបាលរងខណ្ឌ និង ចំណុះទូក ចំនួន ១០០ នាក់ផងដែរ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ ៖ ឯកឧត្តម ក្រូច ផាន និងក្រុមការងារ ត្រូវ បាន ទទួល ស្វាគមន៍ ពីសំណាក់ប្រជាពលរដ្ឋដែលជាចំណុះទូក និង ព្រះសង្ឃ យ៉ាងច្រើន កុះករប្រកបដោយ ភាពសប្បាយ រីករាយស្និទ្ធស្នាល ក្រៃលែង ជាទីបំផុត ដោយបង្ហាញ ពីទឹកចិត្តស្រឡាញ់ សាមគ្គី ប្រកបដោយ ភាតរភាព ជាកំលាំង ដើម្បីទទួលបានជ័យលាភី នាការប្រកួតខាងមុខ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ក្រូច ផាន ប្រធានក្រុមការងារ ក៏បានលើកឡើង ផងដែរថា៖ ដោយប្រទេសយើង មានសុខសន្តិភាព ស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេច អគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំទើបយើងមានឱកាសប្រារព្ធពិធីបុណ្យអុំទូក យ៉ាងសប្បាយយរីករាយ ។
លើសពីនេះទៅទៀត ក្រោយពីការសំណេះសំណាលចប់ ឯកឧត្តម ក្រូច ផាននិងក្រុមការងារបាន នាំមកនៅអំណោយមួយចំនួនដូចជា ៖សារ៉ុងចំនួន ១០០ អាវយឺត ១៣០ ស្ករស ១០០ គីឡូក្រាម ក្រូចឆ្មា០៨ គីឡូ ទឹកក្រូច ១៨ កេស នំលីលី ០២ កេស កាហ្វេ ១០០ កញ្ចប់ មីម៉ាម៉ា 30 កេស នាឱកាសនោះផងដែរ ។