ភ្នំពេញ៖ ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខប្រកបដោយភាពកក់ក្ដៅបំផុត ជាមួយនឹងសិស្សនិស្សិតក្មេងវត្តចំនួន ៧៨នាក់ និងតាជី ដូនជី ចំនួន៨នាក់ដែលកំពុងស្នាក់នៅក្នុងវត្ត វត្តពិភទ្ទរង្សី ហៅវត្តចិនដំដែក ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ ស្រះចក ខណ្ឌដូនពេញ បានប្រារព្ធធ្វើឡើងនៅ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានការអញ្ជើញចូលរួមពី កញ្ញា មៅពុទ្ធពិសី តំណាងចៅសង្កាត់ លោក សួន សុភាសមាជិកអចិន្រៃ្តយ៍ លោក អាន ជាលី អគ្គលេខាធិការ ព្រមទាំងក្រុមការងារ និង សិស្ស និសិត្យ ជាច្រើនរូប ស្ថិតក្រោមអធិបតីភាព លោក ប៊ិន ស៊ីនាថ អនុប្រធានសមាគមនិស្សិតបញ្ញាវន្តក្មងវត្ត ។
ក្នុងឱកាសនោះដែរ លោក ប៊ិន ស៊ីនាថ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់ឯកឧត្តមបណ្ឌិត មិញបានកុសល និង ឯកឧត្តមបណ្ឌិត ហ៊ុន មានិត ។ លើសពីនេះទៅទៀត លោកក៏បានណែនាំដល់សិស្ស និស្សិតអោយខិតខំរៀនសូត្រ គោរព ព្រះសង្ឃចាស់ព្រឹទ្ធាចារ្យ និងគោរពច្បាប់រដ្ឋ គោរពវិន័យក្នុងវត្ត និងធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ យុវជនល្អនឹងក្មេងវត្តល្អសំរាប់សង្គមជាតិ ។ ទន្ទឹមនេះយុវជនត្រូវតែចេះស្រឡាញ់រាប់អាន សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមក ប្រកបដោយអត្តចរិកថ្លៃថ្នូរសុភាពរាបសារ ប្រព្រឹត្តអំពើសុច្ចរិតទៀងត្រង់ និង មានការទទួលខុសត្រូវខ្ពស់។
លោក ក៏បានបញ្ជក់បន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាវីរៈភាពដឹកនាំប្រទេសដ៏គំរូ ដែលតែងតែស្រឡាញ់យុវជនគ្រប់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ យើងរួបរួមគ្នានៅជុំវិញ សម្តេចតេជោ ដើម្បីកសាងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនរុងរឿងថ្កើងថ្កានទៅមុខជារៀងរហូត។ លើសពីការជួបសាកសួរសុខទុក្ខ និងសំណេះសំណាល លោក ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃដែលផ្ដល់ទីកន្លែងសម្រាប់ការជួប ជុំគ្នា និងបានបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ជាថវិកាចំនួនមួយលានរៀល ក្រណាត់សរ ចំនួន ០៨ ដុំ និងអង្ករចំនួន០២តោន ទៅ ឧបត្ថម្ភដល់តាជី ដូនជី សិស្សនិស្សិតក្រីក្រ ចំនួន ៧៨នាក់ផងដែរ៕