ភ្នំពេញ៖ នាព្រឹកព្រលឹម វេលាម៉ោង ៧ និង ៣០ នាទី នៅ ថ្ងៃទី ៣០ ខែ វិច្ឆកា ឆ្នាំ ២០១៦ នៅ សង្កាត់ សំរោងក្រោម ស្ថិតក្នុងភូមិសាស្ត្រ ភូមិ ចំការត្បែង បានប្រារព្ធពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួម ពីសំណាក់ លោក យ៉ាន់ យន់ ចៅសង្កាត់ មេភូមិ សកម្មជនប្រជាពលរដ្ឋ និង ក្រុមការងារចុះជួយសង្កាត់ ជាច្រើននាក់ផងដែរសរុបប្រមាណ ៧០ នាក់ ស្ថិតក្រោមអធិបតីភាពលោក ហែម ដារិទ្ឋ គណអភិបាលខណ្ឌ និង លោក ប៊ិន ស៊ីនាថ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខណ្ឌពោធិ៍សែនជ័យ និង ជា ប្រធានក្រុមការងារចុះជួយ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកប៊ិនស៊ីនាថ មានប្រសាសន៏ផងដែរថា៖ដោយទីស្នាក់ការគណបក្សដែលធ្លាប់បានប្រើកន្លងមកនោះ យើងបានជួលទីកន្លែងសំរាប់ការជួបប្រជុំសមាជិកបក្សបណ្ដោះអាសន្នហើយមិនជាសមរម្យនោះទេ ទើបពេលនេះមានការគិតគូរយ៉ាងយកចិត្តទុក ដាក់ពីសំណាក់ ក្រុមការងារយើងបានចាប់ផ្តើម សាងសង់ទីស្នាក់ការថ្មី ដែលជាសម្មតិផល ថ្មីមួយទៀតក្នុងសង្កាត់ សំរោងក្រោម ដែលអាចផ្តល់ទីស្នាក់ការ អោយក្រុម ការងារយើង ដើម្បី ពង្រឹង សកម្មភាព ការងារ សំរាប់ ភូមិទាំង ០៨ ក្នុងសង្កាត់ សំរោងក្រោម ដើម្បីសម្រេចបានតាមផែនការ យុទ្ធសាស្ត្រ ដើម្បីឈានបាននូវភាពជោគជ័យ និងទទួលបានប្រៀបឈ្នះនៃ ការបោះឆ្នោតនាពេលខាងមុខ ។
គូសបញ្ជាក់ផងដែរថា៖ ដីដែលមានទំហំ ០៦ ម៉ែត្រ និង ២៥ ម៉ែត្រ សំរាប់សាងសង់ ត្រូវបាន ឧបត្ថម្ភ ពី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និង ឯកឧត្តម ក្រូច ផាន ប្រធាន គណៈកម្មាធិការបក្សខណ្ឌពោធិ៍សែនជ័យ ចំណែកថ្លៃសាងសង់ អគារ និង បរិក្ខារ តំលៃប៉ាន់ស្មាន ប្រមាណ ២៤០០០ ដុល្លា ជាបន្ទុករបស់ លោក ហែម ដារិទ្ធ គណអភិបាលខណ្ឌនិង លោកប៊ិនស៊ីនាថ ព្រមទាំងក្រុមការងារ ។ ដោយ លាង ម៉េងឡា