ភ្នំពេញ ៖ ដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំពី សាច់ញាតិនៃព្រះសព ព្រះសិរិយសំវរ ខៀវ អឿន ព្រះចៅអធិការវត្តមហាមន្ត្រី នោះក្រុមការងារសមាគមសិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ដឹកនាំដោយ លោក ម៉ិញ បានកុសល ប្រធានសមាគម បាននាំយកបច្ច័យជាសម្ភារៈ និងថវិកា ទៅចូលបុណ្យព្រះសពនាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងវត្ត វត្តមហាមន្ត្រី ខណ្ឌ ចំការម៉ន រាជធានីភ្នំពេញ ។
នាឪកាសនោះដែរ លោក ម៉ិញ បានកុសល ព្រមទាំង ក្រុមការងារសមាគម បានគោរពវិញ្ញាណក្ខន្ធព្រះសព និង សម្តែងការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែង ជាមួយសាច់ញាតិនៃព្រះសពហើយ ក៏សូមបួងសួងអោយព្រះវិញាណក្ខន្ធព្រះអង្គ ទៅកាន់បរលោកកុំបីឃ្លៀងឃ្លាតឡើយ និង សូមអោយកុសលផលបុណ្យដែលបានធ្វើ ចូរកើតមានដល់សមាជិកនៃសមាគមទាំងអស់ ជាពិសេស យុវជន យុវនារី ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសទទួលបាននូវ បុណ្យកុសល ស្មើៗគ្នា ។ បញ្ជាក់ផងដែរថា បច្ច័យនិង សម្ភារៈ រួមមាន ថវិកាចំនួន ២លានរៀល និងអង្ករចំនួន 0១ តោន ផងដែរ៕