ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ លោក បណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត បានចូលក្រាបថ្វាយបង្គំសម្តែងការគួរសម និងប្រគេនចតុបច្ច័យដល់ព្រះចៅអធិការវត្តនាគវន័ ព្រមជាមួយគ្នាក៏បានចុះពិនិត្យមើលស្ថានភាព រស់នៅ និងសាកសួរសុខទុក្ខនិស្សិតស្នាក់នៅតាមបណ្តាកុដិនៅក្នុងវត្តផងដែរ ។