ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ មករា ឆ្នាំ ២០១៧ សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត បានរៀបចំកិច្ចប្រជុំមួយដើម្បីធ្វើបច្ចុប្បន្នភាពសមាជិកខ្លួន និងដោះស្រាយបញ្ហាប្រឈមនានារបស់សមាគម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ មាន ការចូលរួម គណអចិន្ត្រៃយ៍របស់សមាគម និងគណគ្រប់គ្រងនិស្សិត នៅតាមបណ្តាវត្ត ទាំង៣៤ ក្នុងរាជធានី ភ្នំពេញ ដែលមាន ប្រធាន អនុប្រធាន និងលេខានៃវត្តនិមួយៗ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម ។ គួសបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំបានតំណើរការទៅយ៉ាងរលូន និង ប្រកបដោយ ភាពស្និតស្នាល ក្នុងស្មារតីសាមគ្គីភាពខ្ពស់បំផុត ៕