ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧ នេះ នៅសងា្កត់សំរោងក្រោម បានរៀបចំប្រារព្វពិធីសន្និបាតគណៈកម្មាធិការ គណៈបក្សប្រជាជនកម្ពុជាថ្នាក់សង្កាត់ ក្រោមអធិបតីភាព លោក ប៊ិន ស៊ីនាថ ប្រធានគណៈពង្រឹងចុះជួយសងា្កត់សំរោងក្រោម និងលោក យ៉ាន់ យន់ ចៅសង្កាត់សំរោងក្រោមនិងសមាជិកសមាជិការមកពីបណ្តាសាខាបក្សភូមិចំនួន ៨០០នាក់ដើម្បីចូលរួមក្នុង អង្គសន្និបាតបូកសរុបការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាអាណត្តិទី ៤ព្រមទាំងលើកផែនការ និងទិសដៅសម្រាប់អាណត្តិបន្ដទៀតខណៈដែលសកម្មជន និងប្រជាពលរដ្ឋជាច្រើននាក់បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យដឹកនាំបន្ដទៀត ។