ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ម៉ានិត នាយរង ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចំការលើ ខេត្តកំពង់ចាម បានអញ្ជើញ ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសាលាពុទ្ឋិកបឋមសិក្សា និងសម្ពោធ សមិទ្ឋផលនានា ក្នុងវត្តសោភ័ណរង្សីតាំងក្រង់ នៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ឯកឧត្តម ហ៊ុន ម៉ានិត ៖ ថ្លែងនៅក្នុងឱកាសនោះផងដែរ យើងមានការអភិវឌ្ឍន៍ដូចថ្ងៃ នេះ គឺដោយសារសាមគ្គីភាព បើគ្មានសាមគ្គីភាពនោះទេ យើងមិនអាចមានថ្ងៃនេះទេ ដូច្នេះ រាល់សមិទ្ឋផលដែលយើងមានរហូតមកដល់ថ្ងៃនេះ វាមិនមែនកើតឡើងដោយឯងឯងនោះទេ តែវាគឺជាការ យកញើស និង ឈាម ដើម្បី ប្តូរយកសន្តិភាពដូចដែលមានសព្វថ្ងៃនេះ។ ជាចុង ក្រោយឯកឧត្តម ក៏បានណែនាំដល់យុវជនជំនាន់ក្រោយៗ បន្តជួយថែរក្សា សន្តិភាព និងការអភវឌ្ឍន៍បន្តទៅទៀត ។