ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០១៧ បានប្រារព្ឋពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិវនារម ស្ថិតក្នុង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានការអញ្ជើ្ញញចូលរួមពី ក្រុមការងារនៅមូលដ្ឋាន ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតអធិបតីភាព ឯកឧត្តមហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកចំការលើ ។