ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០១៧ បានប្រារព្ឋពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា វត្តជោតិការាម ស្ថិតក្នុងភូមិបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានការអញ្ជើ្ញញចូលរួមពី ក្រុមការងារនៅមូលដ្ឋាន ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើន កុះករ ស្ថិតអធិបតីភាព ឯកឧត្តមហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។