កំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ធកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគង្គាសេដ្ឋារាម ហៅវត្តទួលប្រសើរ ស្ថិតនៅក្នុងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការនិមន្ត/អញ្ជើញចូលរួមអបអរសាទរពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបចំនួន ១.៣៤៦អង្គ/នាក់ ។