ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម បណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត និងក្រុមការងារសមាគម បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់សិស្សនិស្សិត លោកតា លោកយាយស្នាក់នៅវត្តទួលទំពូង និងប្រកាសសមាសភាពថ្នាក់ដឹកនាំសាខាសមាគមប្រចាំវត្តទួលទំពូង នៅតាមបណ្តាកុដិ ។
នាឪកាសនោះដែរ៖ ឯកឧត្តម បណ្ឌិតបានសំណេះសណាលជាមួយសិស្ស និស្សិត ស្នាក់នៅវត្តផងដែរ អំពីរសារៈសំខាន់នៃស្ថេរភាពនយោបាយ និងតម្លៃនៃសន្តិភាព ដែលជំរុញឱ្យមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ និងកំពុងផ្តល់ផលប្រយោជន៍រាល់ថ្ងៃដល់ប្រទេសជាតិ ជាពិសេសបងប្អូនសិស្សនិស្សិត មានឱកាសពេញលេញក្នុងការសិក្សា ការជ្រើសរើសជំនាញនិងការងារដែលខ្លួនពេញចិត្ត។
ឯកឧត្តម បណ្ឌិត ម៉ិញ បានកុសល និងក្រុមការងារសមាគម បាននាំយក អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ៖ មានអង្ករសរុបចំនួន ៣,៣២៥ គីឡូក្រាម និងថវិកាចំនួនជាង ២,៥០០,០០០ រៀលផងដែរ។