ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៧ ខែ មឹនា ឆ្នាំ ២០១៧ ក្រុមការងារ សមាគមសិស្ស និស្សិត បញ្ញវន្ត័ក្មេងវត្តដឹកនាំដោយ លោក ប៊ិន ស៊ីនាថ និង លោក អា់ន ជាលី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនូវអង្ករចំនួន១០០គីឡួក្រាម និងថវិកាចំនួន១លានរៀលទៅឧបត្ថម្ភជូនគ្រួសារនៃសពយុវជនឈ្មោះ អុល លាងអ៊ី នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានមករៀនស្នាក់នៅវត្តសារ៉ាវន័តេជោជាអកុសលស្លាប់ដោយគ្រោះថ្នាក់ចររាចរណ៏នៅថ្ងៃទី១៥ មីនា ២០១៧។
នាឪកាសនោះដែរ៖ លោក ប៊ិន ស៊ីនាថ និង លោក អាន ជាលី ព្រមទាំង ក្រុមការងារបានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំខ្លាំងបំផុត នៃការបាត់បង់ យុវជន អុល លាងអ៊ី ជាមួយក្រុមគ្រួសារ នៃសពផងដែរ។